ដំណោះស្រាយពេល Window 10 ដំណើរការយឺតជាងមុន
- 2018-02-07 07:02:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណោះស្រាយពេល Window 10 ដំណើរការយឺតជាងមុន
ចន្លោះមិនឃើញ
ពេលដំណើរការ Window 10 លើម៉ាស៊ីនអ្នកយឺត ជម្រើសទូទៅអ្នកប្រហែលជាត្រូវបន្ថែម RAM ឬ ទិញ SSD។
មុនអ្នកសម្រេចចិត្តផ្លាស់ប្ដូរ Hardware ក្នុងការបង្កើនល្បឿនដំណើរការ អ្នកអាចសាកល្បងកែប្រែ Setting របស់ Software សិន ក្រែងលអាចមានលទ្ធផល។
ចំណាំ៖ ការបង្កើនល្បឿនអាចបន្ថយអាយុជីវិតថ្ម ករណីប្រើ Laptop។ ម្យ៉ាងវិញទៀត អ្នកប្រហែលជាត្រូវបោះបង់កម្មវិធីមួយចំនួនក្នុងការអនុវត្តចំនុចទាំងនេះ។
បើកុំព្យូទ័រដំណើរការយឺត អ្នកគួរបិទបើកកុំព្យូទ័រ ដើម្បីសម្រួលប្រព័ន្ធ Window។ មុខងារ Sleep ឬ Hibernate អាចសន្សំសំចៃថាមពល តែមិនល្អដូចការបិទបើកនោះទេ ហើយអ្នកគួរធ្វើរាល់ថ្ងៃ។
អ្នកអាចបង្កើនថាមពលចរន្តប្រើប្រាស់ ដោយចុច Mouse ស្តាំលើប៊ូតុង Start > ជ្រើសរើស Power Options > លើផ្ទាំង Control Panel > អូសចុះក្រោមត្រង់ជម្រើស Show additional plans > ជ្រើសរើស High Performance។
កុំព្យូទ័រមួយចំនួនមិនមានជម្រើសនេះទេ ដូចជា Lenovo Miix 310 ជាដើម។
Windows ខិតខំប្រឹងប្រែងធ្វើឲ្យអ្នកប្រើស្រួលមើល តែបើកុំព្យូទ័រដំណើរការយឺត អ្នកអាចកាត់បន្ថយបាន។
អ្នកចុច Mouse ស្តាំ ជ្រើសរើស System > ត្រង់ផ្នែកខាងឆ្វេងលើផ្ទាំង Control Panel ជ្រើសរើស Advanced system settings > អ្នកនឹងឃើញផ្ទាំង System Properties លើ Tab ឈ្មោះ Advanced > ចុចលើប៊ូតុង Settings ក្នុងប្រអប់ Performance > អ្នកនឹងឃើញផ្ទាំងមួយទៀត អ្នកអាចដោះជម្រើសមួយចំនួន ឬជ្រើសរើស Adjust for best performance។
កម្មវិធីជាច្រើនដំណើរការដោយស្វ័យប្រវត្តិរាល់ពេលប្រព័ន្ធបើកដំណើរការ។ ខ្លះធ្វើឲ្យយឺតពេលចូលប្រព័ន្ធ និងខ្លះបន្តយឺតដល់ប្រព័ន្ធ Windows ថែមទៀត។
អ្នកចុច Mouse ស្តាំលើ Taskbar ជ្រើសរើស Task Manager > ចុចលើ Tab ឈ្មោះ Startup > អ្នកនឹងឃើញបណ្តាលកម្មវិធីមួយចំនួន។
ដើម្បីបិទដំណើរការកម្មវិធីក្នុងនោះ អ្នកចុច Mouse ស្តាំលើឈ្មោះកម្មវិធី > ជ្រើសរើស Disable។
បើអ្នកមិនស្គាល់ ឬមិនច្បាស់លើ Autoloader ណាមួយ អ្នកអាចចុច Mouse ស្តាំលើវា ហើយជ្រើសរើស Search online។
ពេលកុំព្យូទ័រដំណើរការយឺត អ្នកអាចពិនិត្យមើលក្រែងមានកម្មវិធីណាមួយ ប្រើ Resource (Ram និង CPU) ច្រើន ដោយចុច Mouse ស្តាំលើ Taskbar > ជ្រើសរើស Task Manager។
លើ Tab ឈ្មោះ Processes > ចុចលើ CPU ដើម្បីពិនិត្យការប្រើរបស់ Processor។ មួយដែលនៅលើគេប្រើធនធាន CPU ច្រើនជាងគេ។ បើអ្នកចង់បិទ ជ្រើសរើស Process > ចុចលើប៊ូតុង End task និងបញ្ជាក់ការសម្រេចចិត្ត តែអ្នកមិនគួរធ្វើលើ Process ណាមួយរបស់ Window នោះទេ។
អ្នកអាចចុចលើ Memory និងអនុវត្តដូចទៅនឹង CPU។
ពេលអ្នកស្រាវជ្រាវពាក្យណាមួយលើ Documents library នឹងឃើញលទ្ធផលលឿន តែត្រូវចំណាយធនធានកុំព្យូទ័រច្រើនដែរ។ ក្នុងការបិទ អ្នកអាច៖
អ្នកនឹងឃើញប្រអប់មួយមានពីរផ្នែក រួចដោះជម្រើសណាមួយអ្នកមិនចង់បាន ដើម្បីបិទ Indexing។
លើ Windows 10 ផ្តល់ឲ្យអ្នកនូវ Tips (គន្លឹះ) បង្ហាញពីរបៀបប្រើប្រព័ន្ធប្រតិបត្តិការ ដែលក៏អាចចូលរួមចំណែកធ្វើឲ្យកុំព្យូទ័រអ្នកយឺតផងដែរ។
ដើម្បីបិទ ចុច Start > Settings > ជ្រើសរើស System > ជ្រើសរើស Notifications & actions នៅផ្នែកខាងឆ្វេង។
នៅខាងក្រោមផ្នែក Notifications > ចុចបិទត្រង់ Get tips, tricks, and suggestions as you use Windows។
បើ Internal storage អ្នកប្រើស្ទើរតែពេញ ទោះជា Hard drive ធម្មតា ឬ SSD ក៏ដោយ ល្បឿនកុំព្យូទ័រនឹងយឺត។
អ្នកវាយបញ្ចូលពាក្យ Disk ក្នុងប្រអប់ Cortana > ជ្រើសរើស Disk Cleanup > រង់ចាំបន្តិច ចុចលើប៊ូតុង Clean up system files រួចរង់ចាំម្តងទៀត > បើអ្នកឃើញមានជម្រើស Previous Windows installation(s) អ្នកអាចចុចលើវា ហើយចុច OK ក្នុងការសម្អាត Space។
មួយវិញទៀត អ្នកគួរលុបកម្មវិធីណាមួយអ្នកឈប់ប្រើ។
បើអ្នកសង្កេតឃើញកុំព្យូទ័រដំណើរការយឺតភ្លាមៗ ខុសប្រក្រតី អ្នកអាចប្រើកម្មវិធីកំចាត់មេរោគ ស្កេនមើលក្រែងមានមេរោគ និងលុបចោល៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ