NVMe SSD ម៉ូដែល M9Pe របស់ Plextor ល្បឿន​ឆ្ងាយ​ដាច់ SATA

  • 2018-02-06 06:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

NVMe Drive ម៉ូដែល​ចុងក្រោយ M9Pe របស់​ក្រុមហ៊ុន Plextor មាន​រាង​ទាន់សម័យ និង​ល្បឿន​កប់​។ 

NVMe មក​ពី​ពាក្យ Non-Volatile Memory Express។ Non-Volatile Memory សំដៅលើ NAND។ Non-volatile មានន័យថា វា​នៅ​រក្សា Content ទោះ​គ្មាន​ថាមពល​បន្ថែម (External Power) ហើយ Express សំដៅ​លើខ្សែ PCIe (e មក​ពី​ពាក្យ Express) ដែល​ប្រើ​ដើម្បី​បញ្ជូន​ទិន្នន័យ​។ 

M9Pe មាន​បី​ទំហំ​ក្នុង​ការ​ជ្រើស​រើស 256GB, 512GB និង 1TB ហើយ​មាន​បី​ប្រភេទ​៖

  • M9PeG M.2 មាន​ឧបករណ៍​បន្ថយ​កម្តៅ​ជំនួយ​
  • M9PeY ប្រើលើ PCIe Slot adapter card
  • M0PeGN មិន​មាន​ឧបករណ៍​បន្ថយ​កម្តៅ​ជំនួយ​នោះ​ទេ​

ស៊េរី M9Pe SSD ថ្មីនេះ ប្រើ 64-layer 3D NAND កម្រិត​ចុង​ក្រោយ, PlexNitro, បច្ចេកវិទ្យា Smart Cache ហើយ​ការ Read និង Write មាន​ល្បឿន​ដល់​ទៅ ៣ ២០០ ឬ ២ ១០០ MB ក្នុង​មួយ​វិនាទី។ ម្យ៉ាងវិញទៀត ល្បឿន Read ឬ Write លើ​ប្រតិបត្តិការ​នានា​ក្នុង​មួយ​វិនាទី អាច​ដល់ ៤០០ ០០០ ឬ ៣០០ ០០០ IOPS (Input/Output Operations Per Second)

គោល​បំណង​នៃ SSD ថ្មីនេះ សម្រាប់​ប្រើ​លើ​ម៉ាស៊ីន​លេង​ហ្គេម​កម្រិត​ខ្ពស់ ងាយស្រួល​ក្នុង​ការ​លេង​ជាមួយ​ល្បឿន​បែប​នេះ​។ 

មែនទែន​ទៅ M9Pe មិនមែន​ជា​ប្រភេទ NVMe SSD លឿន​ដាច់​គេ​នោះ​ទេ តែ​អាច​ប្រកួត​ប្រជែង​នឹង Intel 760p ពេល Write ទំហំ File ធំ។ ម្យ៉ាងទៀត វា​មាន​ឧបករណ៍​បន្ថយ​កម្តៅ​ជំនួយ (Heat Sink) ភ្ជាប់​ជាមួយ ធ្វើ​ឲ្យ​វា​រៀង​លិច​ធ្លោ​មួយ​កម្រិត​ទៀត​។ 

ចំណាំ៖ Motherboard អ្នក​ប្រើ​ត្រូវ​តែ Support នឹង NVMe បើ​ចង់ Boot ពី NVMe drive ទោះ​ជា​ពួកវា​ដំណើរការ​ជា Secondary storage លើ​ប្រព័ន្ធ​ណា​មួយ​ក៏​ដោយ​។ អ្នក​នឹង​មិន​ខក​ចិត្ត​នោះ​ទេ បើ​មាន​បែប​នេះ​។ 

បើ​អ្នក​មាន​លទ្ធភាព គួរ​ប្រើ​ទំហំ​យ៉ាង​ហោច​ណាស់ 512GB ដើម្បី​ទទួល​បាន​ល្បឿន​ដ៏​ល្អ​។

វីដេអូពី M9Pe

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ PCworld | goplextor   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី