តុក្កតាសិចចេះនិយាយនឹងជួយកំដរបុរសអត់លិឍក្នុងប្រទេសចិន
- 2018-02-05 06:22:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តុក្កតាសិចចេះនិយាយនឹងជួយកំដរបុរសអត់លិឍក្នុងប្រទេសចិន
ចន្លោះមិនឃើញ
ដោយប្រទេសចិនកំពុងប្រឈមនឹងគម្លាតយេនឌ័រនិងប្រជាជនចាស់ជរាច្រើន ក្រុមហ៊ុនមួយកំពុងទាក់ទាញបុរសឯកោនិងអ្នកចូលនិវត្តន៍ជាមួយដៃគូថ្មី ជាតុក្កតាសិច “ឆ្លាត” ចេះជជែកគ្នាលេង ចេះលេងតន្ត្រី និង បើកម៉ាស៊ីនលាងចាន។
ស្បែកស៊ីលីកូនទន់ៗជាច្រើនបានព្យួរនៅក្នុងឃ្លាំងនៃក្រុមហ៊ុន EXDOLL ដែលមានមូលដ្ឋាននៅទីក្រុងកំពង់ផែតាលៀន ភាគឦសានប្រទេស ប៉ុន្តែវិស្វករកំពុងធ្វើការងារដើម្បីនាំស្បែកទាំងនេះឱ្យមានជីវិត។
អ្នកសរសេរកម្មវិធីនៅមន្ទីរពិសោធន៍បានស្នើឱ្យតុក្កតាសិចទើបដំឡើងរួចពណ៌ត្នោតឱ្យអង្គុយលើកៅអី ហើយស្លៀកពាក់អាវពណ៌សស្តើងឆ្លុះឃើញសាច់ ហើយសួរថា “តើនាងមានឈ្មោះអ្វី?”។
តុក្កតាសិចបានឆ្លើយតាមបបូរមាត់ឥតចលនារបស់វាថា “ខ្ញុំឈ្មោះ សៀវឌី (Xiaodie) ប៉ុន្តែលោកក៏អាចហៅខ្ញុំថា អូនសម្លាញ់ ក៏បានដែរ”។
ក្រុមហ៊ុន EXDOLL មានមហិច្ឆតាប្រើប្រាស់បច្ចេកវិជ្ជា AI ដើម្បីបង្កើតតុក្កតាសិចដូចមានជីវិតពិតៗដើម្បីឱ្យពួកវាអាចព្យាបាលភាពឯកោក្នុងចំណោមបុរសនៅលីវក្នុងប្រទេស និងថែទាំមនុស្សចាស់និងជនពិការ។
មានបុរសច្រើនជាងស្ត្រីដល់ទៅ ៣៣,៦ លាននាក់ក្នុងប្រទេសចិន កន្លែងដែលមានប្រជាជនសរុប ១,៤ ពាន់លាននាក់៕