មកស្ដាប់ការបកស្រាយជុំវិញអត្ថន័យឈ្មោះកូនស្រីរបស់ Kylie

  • 2018-02-07 14:16:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី៥ ខែកុម្ភៈនេះ តារាស្រីប្រចាំកម្មវិធីទូរទស្សន៍Kylieបានប្រកាសឈ្មោះកូនស្រីដែលទើបតែសម្រាលបាននោះថា “Stormi”។តើ “Stormi” នេះ មានអត្ថន័យដូចម្ដេច?

ទាក់ទិននឹងចម្ងល់នេះ តោះ! ស្តាប់មតិផ្សេងៗជុំវិញការបកស្រាយលើឈ្មោះកូនស្រីនាង ដូចខាងក្រោម៖

• Kylie ដាក់ឈ្មោះកូនថា Stormi ព្រោះនាងបានលឺពាក្យនេះពីពត៌មាន ហើយគិតថាពីរោះ។ ដូច្នេះក៏ដាក់ឈ្មោះកូនដូច្នេះទៅ។ • ទោះជា Kylie មិនដឹងថានរណាជា Stormy Daniels តែនាងដាក់ឈ្មោះកូននេះ”Stormy ជាមួយនឹង អក្សរ “i” នៅខាងចុងវិញ។ • Kylie ដាក់ឈ្មោះកូននេះទៅតាមរឿង Game of Thrones: WINTER IS COMING! តែឈ្មោះតួនៅក្នុងរឿងនោះគឺ “STORMIER!”។ • Stormi គឺជាឈ្មោះថ្នាំក្រចករបស់ Kylie នៅក្នុងរូបថតនោះទេ។ឈ្មោះរបស់កូនKylieគឺMyrtle។

Kylie ទើប​បាន​សម្រាល​កូន​ស្រី​ដំបូង​របស់​នាង​កាល​ពី​ថ្ងៃ​ទី​០១ ខែ​កុម្ភៈ ប៉ុន្តែ​ទើប​យក​មក​ប្រកាស​ជា​ផ្លូវការ​លើ​គណនី​ Instagram នៅ​ថ្ងៃ​ទី​០៤ ក្នុង​ខែ​ដដែល​ ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍។ នៅ​មុន​ប្រកាស​ពី​កំណើត​កូន​ស្រី តារា​ស្រី​ដ៏​ល្បី​រូប​នេះ ត្រូវ​បាន​រាយការណ៍​ថា គ្រោង​ទិញ​វិមាន​មួយ​មាន​ទំហំ​ធំ​ជាង​សាលា​ទៅ​ទៀត ទុក​ជា​កាដូ​សម្រាប់​នាង និង​គ្រួសារ៕

ប្រភព៖ Elle   ប្រែ​សម្រួល៖ សុខហ៊ុយ