ស្រាយ​ចម្ងល់​ និមិត្តសញ្ញា Speed Class ​លើ​មេម៉ូរីកាត​ មាន​ន័យ​បែប​ណា​

  • 2018-02-08 08:09:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បឿន​ប្រើប្រាស់​លើ​មេម៉ូរី អាស្រ័យ​លើ​ក្រុមហ៊ុន​ផលិត SD Memory Card ។ ល្បឿន​លើ​កាត មាន​ភាព​ខុសគ្នា ធ្វើ​ឲ្យ​ពិបាក​មើល ដូច្នេះ​សមាគម SD បាន​ប្រើ​ស្តង់ដារ​និមិត្តសញ្ញា Speed Class ដើម្បី​សម្គាល់​ល្បឿន​របស់​កាត​។ 

និមិត្តសញ្ញា​ទាំងនេះរួមមាន Speed Class, UHS Speed Class និង Video Speed Class ដែល​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​កំណត់​ចំនួន​មួយ​នៃ​ល្បឿន Write។ 

  • Speed Class មាន Class 2, 4, 6 និង 10។
  • UHS Speed Class មាន UHS Speed Class 1 (U1) និង UHS Speed Class 3 (U3)។ 
  • Video Speed Class មាន​ V6, 10, 30, 60 និង 90។ 

សម្រាប់​ល្បឿន Write កំណត់​លើ​ចំនួន​តួលេខ​ខាងក្រោយ Speed Class សម្គាល់​ចាប់​ពី 2MB ក្នុង​មួយ​វិនាទី​ឡើង​ទៅ​។ 

ក្នុង​ការ​ជ្រើសរើស​វា​អាស្រ័យ​លើ​តម្រូវ​ការ​ជាក់ស្តែង​។​ បើ Device អ្នក​ប្រើ​តម្រូវ​មេម៉ូរីកាត Speed Class 4 អ្នក​អាច​ប្រើ Speed Class 4, 6, ឬ 10។ បើ Device អ្នក​ប្រើ​តម្រូវ​មេម៉ូរីកាត UHS Speed Class 1 អ្នក​អាច​ប្រើ UHS Speed Class 1 ឬ 3។ ចំពោះ Video Speed Class មាន​លក្ខណៈ​ដូចគ្នា​៕

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ https://www.sdcard.org/developers/overview/speed_class/

ប្រភព៖ sdcard   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី