Sevilla ផ្ដួល​ Leganes ឡើង​ទៅ​ចាំ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Copa del Rey

  • 2018-02-08 01:10:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sevilla បាន​យក​ឈ្នះ​ Leganes ២​ ទល់​នឹង​០ដើម្បី​កក់​កៅអី​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Copa del Rey រង់ចាំ​ការ​ឈ្នះ​រវាង​​ Valencia និង​ Barcelona នៅ​យប់​នេះ។

កាល​ពី​ជើង​ទី​មួយ​ Sevilla បាន​ត្រឹម​ស្មើ​គ្នា​ ១​-១ ប៉ុណ្ណោះ​នៅ​ទឹកដី​របស់​ Leganes ប៉ុន្តែ​យប់​មិញ​កីឡាករ​ Correa និង​ Vázquez បាន​ស៊ុត​បញ្ចូល​ទី​ម្នាក់​១​គ្រាប់​នៅ​នាទី​ ១៥​ និង​៨៩​ ជួយ​ឲ្យ​ក្រុម​រហស្សនាម​ថា​ Los Rojiblancos (ស និង​ក្រហម) ទទួល​ជ័យ​ជម្នះ។ ​

បើ​សិន​ជា​ Barca ឈ្នះ​ Valencia ពួក​គេ​នឹង​ប៉ះ​ Sevilla នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​សារ​ជា​ថ្មី​ដូច​កាល​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០១៦​ ដែល​កាល​ណោះ​ក្រុម​យក្ស​កាតាឡាន់​ឈ្នះ​ក្នុង​លទ្ធផល​ ២​ទល់​នឹង​០៕

អត្ថបទ៖ វិរ័ត្ន

អត្ថបទពេញនិយម