Pahang FA ​បរាជ័យ​ចុង​ម៉ោង ​ស្រប​ពេល​ក្រុម ប្រាក់ មុន្នីឧត្តម ​យក​បាន​៣​ពិន្ទុ​

  • 2018-02-08 01:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម Pahang FA ​របស់​ខ្សែ​ប្រយុទ្ធ​តម្លៃ​ខ្លួន​ថ្លៃ ចាន់ វឌ្ឍនាកា ​បាន​បរាជ័យ​ក្នុង​សប្ដាហ៍​ទី​២​នេះ ដោយ​ចាញ់​ក្រុម​ PKNS FC ដោយ​លទ្ធផល​ ១-០។ ចំណែក​ក្រុម Negeri Sembilan របស់ ប្រាក់ មុន្នីឧត្តម ទទួល​បាន ៣​ពិន្ទុ ​ក្រោយ​ពី​ពួកគេ​អាច​យក​ឈ្នះ​លើ​ក្រុម​ Kuala Lumpur ដោយ​លទ្ធផល ២-០។

រូបភាព៖ Pahang FA

ការ​ប្រកួត​រវាង​ក្រុម Pahang ​និង PKNS ​ពិត​ជា​ស្វិតស្វាញ​មែនទែន ​ដោយ​មាន​ឱកាស​រៀង​ខ្លួន​ប៉ុន្តែ​ហាក់​ដូចជា​មិន​ទាន់​មាន​សំណាង។ រហូត​ដល់​នាទី​៩០​ទៅ​ហើយ ​ទើប​ក្រុម PKNS ​អាច​រក​បាន​១​គ្រាប់​បំបែក​ពង​មាន់​ខាង​ក្រុម​របស់ ចាន់ វឌ្ឍនាកា ​តែ​ម្ដង​ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​២​នេះ។

ចំណែក​ក្រុម​របស់​កីឡាករ ប្រាក់ មុន្នីឧត្តម ​វិញ ​សប្ដាហ៍​នេះ​ធ្វើ​បាន​ល្អ ​ដោយ​អាច​​យក​ឈ្នះ​បាន​លើ​ក្រុម​ Kuala Lumpur ដោយ​លទ្ធផល ២-០។ ដោយ​២​គ្រាប់​នោះ​រក​បាន​ដោយ​ខ្សែបម្រើ​សញ្ជាតិ​អាហ្សង់ទីន Nicolas Leandro Velez ទាំង​ពីរ​គ្រាប់។

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី