ទំនើប​ម្ល៉ឹង​ៗ​ ទើប​បង្គន់​នេះ​ថ្លៃ​ដល់​ ៦ ០០០ ដុល្លារ​

  • 2018-02-09 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ដើម​ខែ​មករា​កន្លង​ទៅ​ ក្រុមហ៊ុន​ផលិត​បង្គន់​ Kohler បាន​បង្ហាញ​ចេញ​បង្គន់​ឆ្លាត​វៃ​ជំនាន់​ថ្មី​​​ម៉ូដែល​ Numi ​មាន​បំពាក់​មុខងារ​ពិសេសៗ​ជា​ច្រើន​ ដែល​បង្គន់​ដទៃ​ទៀត​មិន​អាច​ធ្វើ​បាន។

បង្គន់​ឆ្លាត​វៃ​​ Numi មាន​លក់​យូរ​ឆ្នាំ​មក​ហើយ​ ប៉ុន្តែ​ចំពោះ​ស៊េរី​ថ្មី​ដែល​ទើប​បង្ហាញ​ចេញ​នេះ​​អាច​បញ្ជា​ដោយ​សំឡេង, បើក និង បិទ​គម្រប​ដោយ​ស្វ័យប្រវត្តិ​​នៅ​ពេល​ដឹង​ថា​​មាន​មនុស្ស​មក​ក្បែរ ឬ ងើប​ចេញ ហើយ​ថែម​ទាំង​អាច​កម្ដៅ​​លើ​កន្លែង​អង្គុយ​ទុក​ជា​មុន​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​អ្នក​ប្រើ​ប្រាស់​ទៀត​ផង។

លើស​ពី​នេះ​ទៀត​នោះ​វា​អាច​ធ្វើ​ការ​លាង​សម្អាត​គូថ​ដោយ​ប្រើ​ទឹក​ក្ដៅ​អ៊ុនៗ​, អាច​លាង​សម្អាត​ចាន​បង្គន់​ដោយ​ខ្លួន​ឯង​ដោយ​ប្រើ​កាំ​រស្មី​ UV, អាច​បញ្ចេញ​ខ្យល់​​ក្ដៅ​អ៊ុនៗ​ដើម្បី​សម្ងួត​គូថ, បញ្ចេញ​ជា​ភ្លើង​ពណ៌​ដើម្បី​ឲ្យ​អ្នក​ប្រើ​ប្រាស់​ស្រស់​ស្រាយ, អាច​បាញ់​ខ្យល់​កម្ដៅជើង ហើយ​អាច​បាញ់​​ក្លិន​ក្រអូប​ដោយ​ស្វ័យប្រវត្តិ​ពេល​ប្រើ​រួច​ម្ដងៗ។

​​​​​​​​ដោយ​សារ​តែ​​មាន​ចំណុច​ពិសេស​​ដូច​បង្ហាញ​ខាង​លើ​ ទើប​បង្គន់​ Numi មាន​តម្លៃ​ថ្លៃ​ដល់​ ៦ ០០០ ដុល្លារ​ឯណោះ​នៅ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខហេង