Coutinho ស៊ុត​គ្រាប់​ដំបូង​ជួយ​ Barca ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Copa del Rey

  • 2018-02-09 00:50:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

FC Barcelona បាន​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​ Copa del Rey សារ​ជា​ថ្មី​ក្រោយ​យក​ឈ្នះ​ Valencia ជើង​ទី​ពីរ​នៅ​ក្រៅ​ដី​ ០-២។

កាល​ពី​ជើង​ទី​មួយ​ក្រុម​យក្ស​កាតាឡាន់​បាន​យក​ឈ្នះ​​១ ទល់​នឹង​០​ ម្ដង​ហើយ​ ខណៈ​យប់​មិញ​នេះ​សមាជិក​ថ្មី​ Coutinho និង​ Ivan Rakitic រក​បាន​ម្នាក់​មួយ​គ្រាប់​នៅ​នាទី​ ៤៩ និង​ ៨២​ ជួយ​ក្លឹប​ឈ្នះ​សរុប​ទាំង​ពីរ​ជើង​ ៣ ទល់​នឹង​០។

ជ័យ​ជម្នះ​នេះ​ធ្វើ​ឲ្យ​ Barcelona ឡើង​ទៅ​ប៉ះ​ Sevilla សារ​ជា​ថ្មី​ដូច​កាល​ពី​វគ្គ​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​២០១៦​ ដែល​កាល​ណោះ​ពួកគេ​​ឈ្នះ​ក្នុង​លទ្ធផល​ ២​ទល់​នឹង​០៕

អត្ថបទ៖ វិរ័ត្ន