Update ចុង​ក្រោយ​ កីឡដ្ឋាន​ថ្មី​ Spurs ឈាន​ដល់​ដំណាក់កាល​ធ្វើ​ដំបូល​ហើយ​

  • 2018-02-09 01:54:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡដ្ឋាន​ថ្មី​របស់​ Tottenham Hotspur បាន​សាងសង់​ដល់​ដំណាក់​កាល​ដាក់​គ្រោង​ដែក​ធ្វើ​ដំបូល​ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​៩​ ខែ​កុម្ភៈ​នេះ​។ បើ​តាម​ការ​បង្ហោះ​លើ​គណនី​ Twitter របស់​ក្លឹប។

ក្រុម​រហស្សនាម​ថា​មាន់​​ខ្នាយ​មាស​ បច្ចុប្បន្ន​កំពុង​ជួល​កីឡដ្ឋាន​ជាតិ​ Wembley ធ្វើ​ទឹក​ដី​បណ្ដោះ​អាសន្ន​មុន​ពេល​កីឡដ្ឋាន​ថ្មី​របស់​ពួកគេ​រួច​រាល់​ជា​ស្ថាពរ​នៅ​មុន​រដូវ​កាល​២០១៨-២០១៩។​ កីឡដ្ឋាន​ថ្មី​របស់​ Spurs មាន​ទីតាំង​ក្បែរ​កីឡដ្ឋាន​ចាស់​ White hart lane ដែល​អាច​ផ្ទុក​អ្នក​គាំទ្រ​បាន​ ៦១០០០​នាក់។

កីឡដ្ឋាន​នេះ​គ្រោង​ចំណាយ​ប្រាក់​សាងសង់​ ៧៥០​លាន​ផោន​ ហើយ​ជា​កីឡដ្ឋាន​ទី​មួយ​នៅ​អង់គ្លេស​​មាន​ទីលាន​២​ត្រួត​លើ​គ្នា​គឺ បាល់ទាត់​ និង​បាល់​ឱប ដែល​គេ​វា​អាច​បញ្ជា​ឲ្យ​ផ្លាស់ប្ដូរ​បាន​៕

ប្រភព៖ Dailymail   ប្រែសម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម