តួ "Harry Potter” នៅ​សល់​លុយ​ជិត​១០០​លាន​ដុល្លារមិន​ទាន់​ចាយ ក្រោយ​ដើរ​តួ​នេះ​

  • 2018-02-09 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង Daniel Radcliffe ទទួល​បាន​ទឹក​ប្រាក់​ជា​ច្រើន​បន្ទាប់​ពី​ដើរ​តួ​ ជា​តួអង្គ​ "Harry Potter” ក្នុង​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍ ប៉ុន្តែ​លោក​មិន​ដែល​ចាយ​លុយ​ទាំង​នោះ​ទេ។

Daniel Radcliffe នៅ​ក្នុង​រឿង "Harry Potter"

តារា​រូប​នេះ​បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​កាល​ពី​ឆ្នាំ ២០១១ ពេល​ផ្សព្វផ្សាយ​រឿង​ "Harry Potter" វគ្គ​ចុង​ក្រោយ "Deathly Hallows” ថា​ទ្រព្យ​សម្បត្តិ​បាន​មក​ពី​សម្ដែង​តួអង្គ​នេះ ខ្លួន​មិន​ដែល​ចាយ​ទេ។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​សារព័ត៌មាន​ The Belfast Tellegraph, Daniel បាន​ថ្លែង​ដូច្នេះ​ថា៖ "ខ្ញុំ​មិន​ចង់​ចាយ​លុយ​ទាំង​នោះ​ទេ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ដែល​មាន​លទ្ធភាព​រក​ប្រាក់​ទាំង​នោះ​បាន​ ហើយ​ខ្ញុំ​ចង់​ទុក​ប្រាក់​ទាំង​នោះ​មិន​ចាយ ព្រោះ​ខ្ញុំ​អាច​មាន​អារម្មណ៍​ល្អ​នឹង​ចូល​រួម​សម្ដែង​ក្នុង​ភាពយន្ត​ថ្មីៗ​ទៀត ដោយ​សេរីភាព​មិន​បាច់​ខ្វល់​នឹង​ការ​ដាច់​លុយ ហើយ​អាច​ឲ្យ​ខ្ញុំ​រីក​ចំរើន​ខាង​ការ​ងារ​សម្ដែង​ទៀត​ផង។"

សារព័ត៌មាន CBS News ប៉ាន​ស្មាន​ថា តារា​រូប​នេះ​រក​ប្រាក់​បាន​ពី​សែស្រឡាយ​រឿង​ "Harry Potter” មិន​តិច​ជាង​ ៩៥,៦​លាន​ដុល្លារ​នោះ​ទេ។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​ដដែល​នោះ Daniel បាន​បន្ត​ថា៖ "ខ្ញុំ​មិន​ដឹង​ថា​ជីវិត​របស់​ខ្ញុំ​នឹង​ទៅ​ជា​បែប​ណា​នោះ​ទេ ប្រសិន​ជា​មិន​នៅ​កន្លែង​ថត​ភាពយន្ត។ ខ្ញុំ​អាច​ឆ្កួត​ក៏​ថា​បាន ខ្ញុំ​ពិត​ជា​សំណាង​ណាស់​ដែល​បាន​ក្លាយ​ជា​មនុស្ស​ក្នុង​ចំណោម​អ្នក​ស្រលាញ់​ការងារ​ខ្លួន​ឯង​ខ្លាំង។"

​ដូច្នេះ​ហើយ ទើប​លោក​តែង​តែ​ចំណាយ​ទឹក​ប្រាក់​រស់​នៅ​ប្រចាំ​ថ្ងៃ ពី​ភាពយន្ត​ជា​ច្រើន​ដែល​បន្ត​ថត​ជា​រៀង​រាល់​ថ្ងៃ​ជាជាង​ ចំណាយ​ទឹក​ប្រាក់​បាន​មក​ពី​ "Harry Potter”៕

អាន​អត្ថបទ៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី