មិនខុសពីសង្សារ Selena Gomez ពេលនេះ Justin Bieber កំពុងត្រូវការជំនួយផ្លូវចិត្តពីព្រះវិហារ
- 2018-02-09 07:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនខុសពីសង្សារ Selena Gomez ពេលនេះ Justin Bieber កំពុងត្រូវការជំនួយផ្លូវចិត្តពីព្រះវិហារ
ចន្លោះមិនឃើញ
តារាចម្រៀង Justin Bieber បានត្រូវគេប្រទះឃើញចំណាយពេលជាមួយមិត្តជិតស្និទ្ធ លោក Carl Lentz ដែលត្រូវគេដឹងថាជាគ្រូប៉ាស្ទ័រពីព្រះវិហារ ដែល Justin តែងតែទៅចូលរួមជាញឹកញាប់ ខណៈពេល មិត្តស្រីខ្លួន Selena Gomez ទើបតែបង្ហើបពិភពលោក ឲ្យដឹងថាខ្លួនបានទៅជួបជាមួយ អ្នកពិគ្រោះនិងព្យាបាលជំងឺផ្លូវចិត្ត។
ម្ចាស់បទ "Sorry” មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយលោក Lentz ជាគ្រូប៉ាស្ទ័រប្រចាំព្រះវិហារ Hillsong Church ហើយថ្មីៗនេះគេសង្កេតឃើញថា Justin តែងតែត្រលប់មករកលោក ដើម្បីស្វែងរកជំនួយនិងដំបូន្មានជាហូរហែ។ គូសបញ្ជាក់ដែរថា Selena Gomez និងអតីតសង្សាររបស់ Justin តារាសម្ដែង Kourtney Kadashian ក៏ជាសមាជិកក្នុងព្រះវិហារនេះផងដែរ។
តារាចម្រៀងវ័យ ២៣ឆ្នាំរូបនេះ បានក្លាយជាសមាជិកព្រះវិហារ តាំងពីឆ្នាំមុនមកម្ល៉េះ ដោយបានបង្ខំចិត្តលុបចោលតន្ត្រីទេសចរណ៍ ហើយឆ្លៀតពេលមករករៀនព្រះគម្ពីរជំនួសវិញ។
ប្រភពមួយបានអះអាងថា កាលពីឆ្នាំ ២០១៦ អំឡុងពេលខ្លួនកំពុងតែប្រគំតន្ដ្រីទេសចរណ៍ Justin បានអង្គុយចុះ ហើយនិយាយណែនាំអ្នកគាំទ្រខ្លួន ឲ្យស្រលាញ់ព្រះយេស៊ូ។ គោលបំណងរបស់លោកគឺចង់អ្នកដែលខ្លួនស្រលាញ់ ធ្វើអំពើល្អនិងព្រមទាំងព្រមានតារាល្បីៗជាច្រើនពី រឿងរ៉ាវអាក្រក់ៗដែលអាចកើតឡើងនៅក្នុងវិស័យសិល្បៈ៕
អានអត្ថបទ៖
តួ Harry Potter នៅសល់លុយជិត១០០លានដុល្លារមិនទាន់ចាយ ក្រោយដើរតួនេះ
រូបថតថ្មីច្បាស់ៗត្រជាក់ភ្នែករបស់រឿង Fifty Shade Freed ឃើញភ្លាមចង់មើលហ្មង
រំភើបស្រក់ទឹកភ្នែក បើដឹងរឿងរ៉ាវតួឯករឿង Titanic ទាំង២រូបជួយជីវិតស្រ្ដីម្នាក់