អីយ៉ា! រៀបការហើយ Taeyang នាំប្រពន្ធមកសំងំក្រេបទឹកឃ្មុំនៅទីនេះទេតើ
- 2018-02-09 09:02:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អីយ៉ា! រៀបការហើយ Taeyang នាំប្រពន្ធមកសំងំក្រេបទឹកឃ្មុំនៅទីនេះទេតើ
ចន្លោះមិនឃើញ
កាលពីថ្ងៃទី ០៨ ខែកុម្ភៈម្សិលមិញនេះ ភោជនីយដ្ឋានមួយកន្លែងដែលស្ថិតលើកោះជេជូបានបង្ហោះរូបភាពប្ដីប្រពន្ធថ្មីថ្មោង Taeyang និង Min Hyo Rin ហើយធ្វើឲ្យអ្នកគាំទ្រផ្ដោតការចាប់អារម្មណ៍មិនស្ទើរទេ។
ជាក់ស្ដែង តាមរយៈការបង្ហាញនេះ ពិតជាបានបញ្ជាក់យ៉ាងច្បាស់ថា អ្នកទាំង ២មិនបានទៅក្រេបទឹកឃ្មុំនៅបរទេសនោះទេ។ ជំនួសមកវិញ ពួកគេសម្រេចចំណាយពេលផ្អែមល្ហែមជាមួយគ្នាលើកោះជេជូ ប្រទេសកូរ៉េតែម្ដង នេះក៏ដោយសារការងារចាប់ចងជើងពួកគេពេក។
បង្ហាញខ្លួនក្នុងភោជនីយដ្ឋាននាពេលនោះ Taeyang និងប្រពន្ធមិនបានបង្ហាញមុខជាចំហនោះទេ។ ដោយ Taeyang បានពាក់ម៉ាស ឃ្លុំមួកអាវរងាពីក្រៅ ឯ Hyo Rin វិញពាក់មួកស្រស់ស្អាតពណ៌ត្នោត ដើម្បីកុំឲ្យមានអ្នកចាប់អារម្មណ៍។
ឈានចូលដើមខែកុម្ភៈភ្លាម គូស្វាមីភរិយានេះ ត្រូវមហាជនផ្ដោតការតាមដានជាខ្លាំងពីសកម្មភាពរបស់ពួកគេ នៅមុន និងក្រោយរៀបការ កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០១៨៕
ចុចអាន៖
Taeyang និងប្រពន្ធរាំច្រៀងកូរ ចាក់ក្បាច់ម៉ាអស់ដៃពេញពិធីមង្គលការ
ទស្សនាវដ្ដី Dazed បញ្ចេញវីដេអូមុនរៀបការរបស់ Taeyang និង Min Hyo Rin