Lamine Yamal ៖ គ្មានថ្ងៃខ្ញុំលេងឲ្យ Real Madrid ទេ
- 2025-02-21 03:03:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lamine Yamal ៖ គ្មានថ្ងៃខ្ញុំលេងឲ្យ Real Madrid ទេ
ចន្លោះមិនឃើញ
Lamine Yamal ខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់ Barcelona បានឆ្លើយផាំងផាំងតែម្ដង ជាមួយសំនួរអ្នកកាសែតដែលបានសួរថា «តើគិតថាចង់ទៅលេងនៅ Real Madrid ទេនៅថ្ងៃណាមួយ?»។ សំនួរនេះ ខ្សែបម្រើវ័យក្មេងរូបនេះឆ្លើយដោយគ្មានស្ទាក់ស្ទើរថា គ្មានថ្ងៃគេព្រមទៅលេងនៅក្លិបមួយនេះឡើយ។
ទោះក្នុងកាលៈទេសៈណាក៏ដោយ Yamal នឹងមិនព្រមទៅលេងនៅ Real Madrid ទេ។ គេជាហ្វេនរបស់ Barcelona តាំងពីក្មេង ហើយទឹកចិត្តជាអ្នកគាំទ្រម្នាក់នេះមានទំហំធំមិនអាចកាត់ថ្លៃបាន។ គេនឹងបន្តស្នាក់នៅ Barcelona ឲ្យតែមានឱកាស ហើយក៏នឹងនៅតែជាអ្នកគាំទ្ររហូតទៅផងដែរ។
គេដឹងថា Real Mdrid និង Barcelona ជាគូប្រជែងហ្នឹងគ្នាច្រើនជំនាន់មកហើយ ហើយក្លិបទាំងពីរមានការប្រកួតប្រជែងគ្នាខ្លាំងរហូតមក។ មិនថាតែក្លិបទេដែលប្រជែងគ្នា សូម្បីតែកីឡាករក៏មើលទៅមានអារម្មណ៍មិនស្ងប់ដែរនៅពេលប៉ះគ្នាម្ដង៕