Google ចង់​ចំណេញ ទាល់គេ​ចាប់​បាន​ ខាត​អស់​ជាង ២១ លាន​ដុល្លារ

  • 2018-02-10 03:30:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Google ​រងការ​ផាក​ពិន័យ​ទឹកប្រាក់ ២១.២ លាន​ដុល្លារ ដោយសារ​រំលោភ​លើ​ច្បាប់​ប្រកួតប្រជែង​ក្នុង​ប្រទេស​ឥណ្ឌា​ហៅថា Competition Commission of India (CCI)។  

របាយការណ៍​ចំនួន ១៩០ ទំព័រ CCI បាន​រក​ឃើញ​ថា ក្រុមហ៊ុន​អាមេរិក​នេះ​បាន​រំលោភ​ដោយ​បង្វែរ​លទ្ធផល​ស្វែងរក​​ព័ត៌មាន​ទៅ​ក្នុង​វេ​ប​សាយ​របស់​ខ្លួន​ ដែលធ្វើ​ឲ្យ​គូប្រជែង​ជួប​ការ​លំបាក​ដោយ "ការ​លំអៀង​" ។

យ៉ាងណាមិញ ការ​ផាក​ពិន័យ​នេះ​ស្មើ​នឹង ៥% នៃ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​ជា​មធ្យម​របស់ Google ក្នុង​ប្រទេស​ឥណ្ឌា ហើយ​ការ​ដាក់​ទណ្ឌកម្ម​នេះ​មិន​ប៉ះពាល់​ខ្លាំង​ដល់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​ទេ​។

ការ​ផាក​ពិន័យ​នេះ​ ក៏​នៅ​តិច​ជាង​ពី​មុន ដែល​បង់​អស់ ២.៧ ពាន់​លាន​ដុល្លារ ដោយ European Commission ឆ្នាំ ២០១៧ សម្រាប់​ការ​ផ្សព្វផ្សាយ​សេវាកម្ម​របស់​ខ្លួន​ក្នុង​ទំព័រ​លទ្ធផល​ស្រាវជ្រាវ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ BBC   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី