ធានា Touchpad គាំង​​អាច​ដោះស្រាយ​បាន យក​ឡេបថប XPS មកតេស្ត​ផ្ទាល់តែ​ម្តង

  • 2018-02-09 04:16:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា នៅ​ពេល​ដែល Touchpad កុំព្យូទ័រ​គាំង អ្នក​​​ប្រើ​ធម្មតា​ៗ​អាច​មិន​ហ៊ាន​ទៅ​ឆ្កឹះឆ្កៀល​រុក​រក​នោះ​ទេ ខ្លាច​ច្រឡំ​ចុច​ប៉ះ​អ្វី​ទៅ​បណ្ដាល​ឲ្យ​ខូច​លើស​ដើម។ យ៉ាង​ណា​មិញ Sabay ធានា​ថា បន្ទាប់​ពី​អនុវត្ត​តាម​វិធី​នេះ អ្នក​ប្រាកដ​ជា​អាច​យក​ទៅ​ដោះ​ស្រាយ​ដោយ​ខ្លួន​ឯង​បាន។

រូប​តំណាង

Sabay នឹង​លើក​យក​ប្រភេទ​កុំព្យូទ័រ​កូន​កាត់​ថេប្លេត XPS 12 ស៊េរី ២០១៣ មក​បង្ហាញ​ដូច​ខាងក្រោម៖

១) រក​មូលហេតុ​សិន

មិន​ថា​តែ​កុំព្យូទ័រ​ទេ ឲ្យ​តែ​គ្រឿង​អេឡិចត្រូនិច​តែង​តែ​មាន​បញ្ហា​ជៀស​មិន​ផុត ប៉ុន្តែ​អ្នក​ត្រូវ​ដឹង​ពី​មូលហេតុ​វា​ជា​មុន​ តើ​វា​គាំង​មក​ពី​អ្វី? នៅ​សុខៗ​គាំង ឬ​យ៉ាង​ម៉េច? បន្ទាប់​ពី​ដឹង​ដើម​ចម​វា​ហើយ អ្នក​ត្រូវ​រក​ដំណោះ​ស្រាយ។ ជា​ដំបូង​ត្រូវ​ចូល​ទៅ​ Control Panel វាយ​ពាក្យ Device manager ឬចុច​លើសញ្ញា Search ​(Window 8.1 ឬ Window 10) ចុច​មើល​ត្រង់​ពាក្យ​ថា Mice and Other...ដើម្បី​ពិនិត្យ​មើល Driver* តើ​វា​មាន​ឬ​អត់? បើ​មាន​គ្រាន់​តែ Update ជា​ការ​ស្រេច។​ បើ​គ្មាន អ្នក​ត្រូវ​ដោនឡូត​វា​មក​ដំឡើង។

*(Driver គឺ​ជា​បណ្ដុំ​នៃ​មុខ​ងារ​លើ​កុំព្យូទ័រ​ដូចជា មុខងារ Audio, Sound, Mouse, Battery, Sensor​, Monitor, Network Adapter ជាដើម។)

២) របៀប​ដោន​ឡូត Driver

បន្ទាប់​ពី​ដឹង​មូលហេតុ​ហើយ ត្រូវ​រក Driver មក​ដាក់​ឲ្យ​វា។ អ្នក​ត្រូវ​ចុច​ប៊ូតុង Window+R វាយ​ពាក្យ​ថា msinfo32.exe ចុច OK ដើម្បី​រក​មើល​លេខ​ម៉ូឌែល​ម៉ាស៊ីន​កុំព្យូទ័រ​។

ឧទាហរណ៍៖ XPS 12-9Q33 រួច Copy វា​ទៅ​ស្វែង​រក​ក្នុង Google។ នៅ​ពេល​ស្វែងរក​ គ្រាន់​តែ​វា​យ​ពាក្យ driver dell xps 12-9q33 រួច​​ជ្រើសរើស​យក​ជំនាន់ Window(8.1 ឬ 10) រួច​អូស​មក​ក្រោម​ដើរ​រក​ពាក្យ​ថា Dell Touchpad Driver រួច​ចុច​ដោនឡូត(ដូច​រូប)។

ក្រោយ​ពេល ដោនឡូត​ចប់ អ្នក​គ្រាន់​តែ​ដំឡើង(Install)​វា​លើ​កុំព្យូទ័រ​អ្នក រួច​ចូល​ទៅ​មើល​នៅ​ក្នុង Device Manager ដើម្បី​ឲ្យ​ប្រាកដ​ច្បាស់។ ចុងក្រោយ អ្នក​គ្រាន់​តែ​ដក​ខ្សែ Mouse ចេញ រួច​យក​ដៃ​ប៉ះ Touchpad នោះ Cursor នឹង​ដើរ​ភ្លាម មិន​គាំង​ដូច​មុន​ទេ។

បើឆ្ងល់អីទៀត អាច​សាកសួរ​នៅ​ខាង​ក្រោម​បាន៕

តោះ! អនុវត្ត​ទាំង​អស់​គ្នា៖

របៀប​ដោន​ឡូត Driver Touchpad

Like Page Sabay News Technology... ទទួល​បាន​ចំណេះដឹងច្រើន​ពី​បច្ចេក​វិទ្យា​

អត្ថបទ៖ រក្សា

អត្ថបទពេញនិយម