Window 10 ដំណើរការមិនសូវលឿន ១០ ចំនុចនេះ​អាច​ជួយ​បាន

  • 2017-12-03 05:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា Window 10 និយម​ប្រើ​ច្រើនហើយ​ដើរ​លឿន​ក៏​ដោយ តែ​ក្រោយ​ការ​ប្រើប្រាស់​បាន​មួយ​រយៈ​មិន​ថា Window 10, 8.1 និង 7 គង់​តែ​ដើរ​​យឺត​​នោះ​ទេ​។ ដូច្នេះ អ្នក​គួរ​ពិនិត្យ​មើល​ចំនុច​ខាងក្រោម​ជា​យោបល់​សម្រាប់​ការ​បង្កើន​ល្បឿន​ប្រើប្រាស់​លើ​ប្រព័ន្ធ Window។

១ លុប​នូវ​កម្មវិធី​ Startup មួយ​ចំនួន​

អ្នក​អាច​ធ្វើការ​បង្កើន​នូវ​ល្បឿន​ PC ដោយ​លុប​នូវ​កម្មវិធី​មិន​ចាំបាច់​ពី​ការ​ដំណើរការ​ពេល​ Startup។ កម្មវិធី​ជាច្រើន​ដូចជា​ Skype, Spotify និង​ Chrome ដំណើរការ​ជា​ស្រេច​ដោយ​ Default ពេល​អ្នក​ចូល​ប្រើ​ PC។ ប្រសិនបើ​អ្នក​មិន​ឧស្សាហ៍​ប្រើប្រាស់​ពួកវា​នោះ​ទេ​ នេះ​ជា​ការ​ខាតបង់​ដែល​ទុក​ឲ្យ​នូវ​មាន​ដំណើរការ​ ពេល​ Boot ប្រព័ន្ធ​។

ដើម្បី​ពិនិត្យ​មើល​កម្មវិធី​ដំណើរការ​ពេល​ Startup លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 8.1 ឬ​ 10 អ្នក​អាច​ចុច​ Mouse ស្តាំ​លើ​ផ្ទៃ​ Taskbar ហើយ​ចុច​ Task Manager។ អ្នក​ជ្រើសរើស​ Tab ឈ្មោះ​ Startup ក្នុង​ការ​ពិនិត្យ​មើល​កម្មវិធី​នានា​។ នៅ​ Column ខាងស្តាំ​ត្រង់​ Startup impact អ្នក​អាច​ដឹង​ពី​កម្រិត​ដំណើរការ​មាន​ទាប​ ឬ​ ខ្ពស់​។

ប្រព័ន្ធ​ Windows កំណត់​បែប​នេះ ​មិន​តែងតែ​ត្រឹមត្រូវ​នោះ​ទេ​ ប៉ុន្តែ​ផ្តល់​ឲ្យ​អ្នក​ជា​គំនិត​ខ្លះ​ដែរ​។ សម្រាប់​អ្នក​ប្រើប្រាស់​ Windows 7 អាច​ចូល​ Startup menu ដោយ​វាយ​បញ្ចូល​ពាក្យ​ msconfig ចូល​ Start Menu ហើយ​ជ្រើសរើស​ Tab ឈ្មោះ​ Startup។ អ្នក​អាច​ពិនិត្យ​មើល​បណ្តាល​កម្មវិធី​ក្នុង​បញ្ជី​ ហើយ​ប្រសិនបើ​អ្នក​មិន​ត្រូវការ​ដំណើរការ​ពេល​ Startup នោះ​ទេ​ អ្នក​អាច​ចុច​ Mouse ស្តាំ​លើ​កម្មវិធី​នោះ​ ហើយ​ជ្រើសរើស​ Disable។

២ បិទ​ដំណើរការ​ Windows Visual Effects

Windows មាន​ Animation ជាច្រើន​រួម​ទាំង​ពេល​បិទ​ បើក​ផ្ទាំង​ Window នៃ​កម្មវិធី​, Fade effect និង​ Font បង្ហាញ​បាន​រលោង​ល្អ​ ក្នុង​ការ​ទាក់ទាញ​ភ្នែក​អ្នក​ប្រើប្រាស់​ ប៉ុន្តែ​ចំពោះ​ម៉ាស៊ីន​ខ្សោយ​ អ្នក​គួរ​បិទ​ដំណើរការ​មុខងារ​នេះ​ ដែល​អាច​ជួយ​បង្កើន​ល្បឿន​ប្រព័ន្ធ​បាន​ខ្លះ​ដែរ​។ ក្នុង​ការ​បិទ​ដំណើរការ​ អ្នក​អាច​វាយ​បញ្ចូល​ពាក្យ​ Performance ក្នុង​ Start Menu ហើយ​ជ្រើសរើស​ Adjust the appearance and performance of Windows។

អ្នក​នឹង​ឃើញ​ផ្ទាំង​ Performance Options ដោយ​មាន​ជម្រើស​មួយ​ចំនួន​លើ​ Tab ឈ្មោះ​ Visual Effects។ អ្នក​អាច​ពិនិត្យ​មើល​ចំនុច​មួយៗ​ក្នុង​ការ​ជ្រើសរើស​ ឬ​គ្រាន់​តែ​ជ្រើសរើស​ Adjust for best performance តែ​ម្តង​ដើម្បី​បិទ​ Effect ចោល​ទាំងអស់​តែ​ម្តង​ រួច​ចុច​ OK ហើយ​ប្រព័ន្ធ​ Windows នឹង​អនុវត្ត​ការ​ផ្លាស់ប្ដូរ​នេះ​។

៣ ត្រួត​ពិនិត្យ​ Power Plan

ប្រព័ន្ធ​ Windows មាន​នូវ​ Power plans មួយ​ចំនួន​ក្នុង​ការ​កំណត់​របៀប​ប្រើប្រាស់​ថាមពល​។ លើ​ Laptop អ្នក​ប្រហែល​ជា​ត្រូវការ​ប្រើ​សន្សំ​សំចៃ​ដើម្បី​ប្រើ​បាន​យូរ​ ដោយ​អាច​ប្រើ​ Power Saver ចំណែក​ឯ​លើ​ Desktop វិញ​អ្នក​អាច​មើល​រំលង​បាន​។ ក្នុង​ការ​ត្រួត​ពិនិត្យ​ Power Plan អ្នក​បើក​កម្មវិធី​ Settings ហើយ​ជ្រើសរើស​ System > Power & sleep រួច​ជ្រើសរើស​ Additional power settings ដើម្បី​បើក​ Power Options ក្នុង​ Control Panel។

ជា​ Default ប្រព័ន្ធ​ Windows ផ្តល់​នូវ​ជម្រើស​ Power saver និង​ High performance។ Balanced ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​ប្រើប្រាស់​ភាគច្រើន​ ដោយ​វា​កែប្រែ​ការ​ប្រើ​ថាមពល​ដោយ​ស្វ័យប្រវត្តិ​អាស្រ័យ​លើ​អ្វី​អ្នក​កំពុង​ធ្វើ​។ ការ​ជ្រើសរើស​ High performance មិន​បាន​ផ្តល់​នូវ​អត្ថប្រយោជន៍​អ្វី​បន្ថែម​នោះ​ទេ​។

៤ លុប​ចោល​នូវ​កម្មវិធី​ចាស់ៗ​

ការ​លុប​កម្មវិធី​មិន​ធ្វើ​ឲ្យ​កុំព្យូទ័រ​ដំណើរការ​លឿន​ខ្លាំង​នោះ​ទេ​ តែ​អាច​ជួយ​សម្រួល​ល្បឿន​ប្រព័ន្ធ​បាន​ខ្លះ​ ជា​ពិសេស​ចំពោះ​កម្មវិធី​ដំណើរការ​នៅ​ Background ចូល​ប្រើ​អ៊ីនធឺណិត​ ដែល​ប្រើ​នូវ​ Windows services ជា​ពិសេស​កម្មវិធី​អ្នក​ដំឡើង​ទាមទារ​ឲ្យ​ទិញ​ផលិតផល​ពេញ​។

ដើម្បី​ពិនិត្យ​មើល​កម្មវិធី​អ្នក​បាន​ដំឡើង​ បើក​កម្មវិធី​ Settings ជ្រើសរើស​ Apps ហើយ​អូស​មើល​កម្មវិធី​ក្នុង​បញ្ជី​។ ពេល​អ្នក​ស្វែងរក​ឃើញ​កម្មវិធី​អ្នក​មិន​ប្រើ​ត​ទៅ​ទៀត​ ចុច​លើ​វា​ ហើយ​ជ្រើសរើស​ Uninstall។

៥ សម្អាត​ Hard Drive

ដូច​ទៅ​នឹង​ការ​លុប​កម្មវិធី​ដែរ​ ការ​សម្អាត​ Files ចាស់ៗ​មិន​បង្កើន​ល្បឿន​កុំព្យូទ័រ​ខ្លាំង​នោះ​ទេ​ តែ​ប្រសិនបើ​អ្នក​មាន​ Files ច្រើន​បំពេញ​លើ​ Hard drive គួរ​សម្អាត​មួយ​ចំនួន​​។ អ្នក​អាច​វាយ​បញ្ចូល​ Disk Cleanup ចូល​ក្នុង​ Start Menu ហើយ​ឲ្យ​ប្រព័ន្ធ​ Windows ស្កេន​ទិន្នន័យ​មិន​ចាំ​បាច់​។ ដើម្បី​ស្វែងរក​ File បន្ថែម​ អ្នក​ជ្រើសរើស​ Clean up system files ពេល​អ្នក​ឃើញ​ផ្ទាំង​ Disk Cleanup។

អ្នក​អាច​ពិនិត្យ​មើល​នៅ​ទីនេះ​ ពី​អ្វី​អ្នក​ចង់​លុប​ និង​ចំនួន​ Space អាច​សម្អាត​។ ជា​ធម្មតា​ Temporary files  អាច​លុប​បាន​ដោយ​ទុក​ចិត្ត​ តែ​អ្នក​គួរ​គិត​ដោយ​ប្រយ័ត្ន​មុន​ពេល​លុប​ Previous Windows installation និង​ Windows upgrade log files។

ពេល​អ្នក​ Upgrade ទៅ​ជំនាន់​ចុង​ក្រោយ​ Window 10 ប្រព័ន្ធ​ Windows រក្សាទុក​ការ​ដំឡើង​ចាស់ៗ​ក្នុង​ Folder មួយ​ហៅថា​ Windows.old។ ប្រសិនបើ​អ្នក​សម្រេច​ចិត្ត​មិន​ចង់​បាន​ជំនាន់​ថ្មី​ Files ទាំងនេះ​អាច​ងាយស្រួល​ Roll back (បក​ក្រោយ​) បាន​ងាយស្រួល​។

៦ ជំនួស​កម្មវិធី​មួយ​ចំនួន​

ពេល​ខ្លះ​ប្រព័ន្ធ​ Windows មិន​យឺត​ទេ​ តែ​កម្មវិធី​អ្នក​កំពុង​ប្រើ​ទៅ​វិញ​ទេ​។  អ្នក​គួរ​ធ្វើ​កំណែទម្រង់​លើ​កម្មវិធី​អ្នក​កំពុង​ប្រើ​ដើម្បី​ទាញ​ប្រយោជន៍​ពី​មុខងារ​ថ្មីៗ​ និង​ល្បឿន​ប្រើប្រាស់​។ ការ​ប្តូរ​កម្មវិធី​ប្រើប្រាស់​អាច​បង្កើន​ល្បឿន​បាន​ ឧទាហរណ៍​ អ្នក​អាច​លុប​នូវ​កម្មវិធី​កំចាត់​មេរោគ​ ដោយ​ប្រើ​ Defender របស់​ប្រព័ន្ធ​ Windows ស្រាប់​។

៧ ត្រួត​ពិនិត្យ​ល្បឿន​អ៊ីនធឺណិត​

ការ​បង្កើន​ល្បឿន​ក៏​ទាក់ទង​នឹង​ល្បឿន​អ៊ីនធឺណិត​ដែរ​ សូម្បី​តែ​កុំព្យូទ័រ​ខ្លាំង​ ក៏​អាច​យឺត​បាន​ដែរ​ ពេល​បើក​គេហទំព័រ​ផ្សេងៗ​លើ​បណ្ដាញ​អ៊ីនធឺណិត​យឺត​។

៨ ឲ្យ​ប្រព័ន្ធ​ Windows ស្វែងរក​បញ្ហា​

ក្នុង​ប្រព័ន្ធ​ Windows មាន​នូវ​ Tools ស្វែងរក​បញ្ហា​ស្រាប់​។ អ្នក​អាច​វាយ​បញ្ចូល​ពាក្យ​ Control Panel ចូល​ក្នុង​ Start Menu ហើយ​នៅ​ជ្រុង​ខាងស្តាំ​ផ្នែក​លើ​ អ្នក​អាច​ផ្លាស់ប្ដូរ​ View by ពី​ Category ទៅ​ Small icons។ អ្នក​ជ្រើសរើស​ Troubleshooting ហើយ​ក្រោម​ System and Security ចុច​លើ​ Run maintenance tasks។

អ្នក​នឹង​ឃើញ​ផ្ទាំង​ Troubleshooting រួច​ជ្រើសរើស​ Advanced ហើយ​ចុច​ប្រអប់​ក្បែរ​ Apple repairs automatically។ អ្នក​ក៏​អាច​ជ្រើសរើស​ Run as administrator ដូច្នេះ​ Tool អាច​ដោះស្រាយ​បញ្ហា​បន្ថែម​ រួច​ចុច​ Next នឹង​រង់ចាំ​សម្រាប់​ដំណើរការ​។

៩ ស្កេន​ Malware

ប្រសិនបើ​ PC អ្នក​យឺត​ភ្លាមៗ​ដោយ​ចៃដន្យ​ អ្នក​ប្រហែល​ជា​រងគ្រោះ​ដោយ​ Malware។ អ្នក​អាច​ដំឡើង​ជំនាន់​ឥត​គិត​ថ្លៃ​ Malwarebytes ហើយ​ដំណើរការ​ស្កេន​ដើម្បី​ស្វែងរក​បញ្ហា​។​

១០ បិទ​បើក​ប្រព័ន្ធ​

ការ​បិទ​បើក​ប្រព័ន្ធ​លើ​ PC អាច​ជួយ​សម្រួល​ប្រព័ន្ធ​ឲ្យ​ដំណើរការ​បាន​ល្អ​៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ

ប្រភព៖ makeuseof   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី