SAMSUNG ​បក​ស្រាយ​ឲ្យ​អស់​ចម្ងល់ រឿង Galaxy S8 Microsoft Edition

  • 2017-12-02 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​មាន​ការ​លេច​លឺ​ឈ្មោះ​ស្មាតហ្វូន Galaxy S8 Microsoft Edition ដែល​ធ្វើ​ឲ្យ​អតិថិជន​មួយ​ចំនួន​មាន​ការ​ងឿងឆ្ងល់​ជា​ខ្លាំង។ ថ្ងៃនេះ SAMSUNG ចេញ​សារ​មួយ​ជា​សាធារណៈ​ពាក្យ Microsoft Edition ពុំ​មាន​ការ​ជាប់​ទាក់ទង​ជាមួយ​ស្លាកយីហោ​នៃ​ស្មាតហ្វូន​ខ្លួន​ឡើយ ថ្វី​បើ​ម៉ូដែល S8/S8+ ឬ Note 8 មាន​លក់​នៅ​តាម​ហាង​ចែកចាយ​របស់ Microsoft ក្ដី។

ការ​ពិត​ទៅ​នោះ​គ្រាន់​ជា​ការ​សហការ​ជាមួយ Microsoft ដោយ​រាល់​អតិថិជន​ណា​ដែល​មក​ទិញ​​បណ្ដា​ស្មាតហ្វូន​ខាង​លើ​នៅ​ហាង​ចែកចាយ​ខ្លួន បុគ្គលិក​ក្នុង​ហាង​នឹង​ចែក​រំលែក​បទពិសោធន៍​ទាក់ទង​ការ​ប្រើប្រាស់​សេវាកម្ម​ Office, OneDrive, Cortana និង Outlook ដោយ​អាច​ផ្ដល់​ផល​ចំណេញ​សម្រាប់ Microsoft ខណៈ​លក្ខណៈ​សម្បត្តិ​គ្រឿង​ម៉ាស៊ីន​គឺ​ដូច​បេះ​ដាក់​នឹង​ស្មាតហ្វូន​ដែល​លក់​នៅ​តាម​ហាង​ចែកចាយ​របស់ SAMSUNG អ៊ីចឹង​ដែរ។

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អានអត្ថបទ:

​. ​​Microsoft ចេញ​កម្មវិធី​ថ្មី អ្នកប្រើ Android/iOS អាច​ស្វែង​រក​ទិន្នន័យ​អ៊ីនធឺណិត​​លឿន​ទ្វេដង

. 4 ចំណុច​នេះ​ចូល​​គ្នា នឹង​បង្កើត​បាន​ស្មាតហ្វូន​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​​​

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី