៤ ចំណុចនេះចូលគ្នា នឹងបង្កើតបានស្មាតហ្វូនដ៏ល្អឥតខ្ចោះមួយ
- 2017-12-01 03:25:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៤ ចំណុចនេះចូលគ្នា នឹងបង្កើតបានស្មាតហ្វូនដ៏ល្អឥតខ្ចោះមួយ
ចន្លោះមិនឃើញ
Marques Brownlee អ្នកវាយតម្លៃផលិតផលបច្ចេកវិទ្យាដ៏ល្បីឈ្មោះមួយរូប បានចែកពីលក្ខណៈសម្បត្តិស្មាតហ្វូនដ៏ល្អឥតខ្ចោះមួយ ដែលមានចំណុចពិសេសៗដ៏ស្រង់ចេញពីស្មាតហ្វូនកំពូលៗបច្ចុប្បន្ន។
១. មានអេក្រង់ និងដងខ្លួនរបស់ Galaxy Note 8
Galaxy Note 8 ជាស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Samsung ដែលមានប្រើអេក្រង់ Infinity Display ជាអេក្រង់ Super AMOLED មានគែមអេក្រង់ស្ដើង ថែមទាំងមានរាងកោងសងខាងទៀតផង។ មិនតែប៉ុណ្ណោះរូបរាងបួនជ្រុងទ្រវែងរបស់ Galaxy Note 8 ធ្វើឲ្យវាកាន់តែលេចធ្លោមួយកម្រិតទៀត។
២. មានបំពាក់កាមេរ៉ា និងប្រើ Software របស់ Pixel 2
កាមេរ៉ារបស់ Pixel 2 ទទួលបានពិន្ទុលើសគេពី DxOMark ដោយមានពិន្ទុដល់ ៩៨ ពិន្ទុឯណោះ ត្បិតថាមានប្រើកាមេរ៉ាតែមួយគ្រាប់ក្ដី។ ចំណែកឯ Software របស់ Pixel 2 តែងមានលក្ខណៈពិសេសលើស Software របស់ស្មាតហ្វូន Android ដទៃ ដោយសារតែជាស្មាតហ្វូនផលិតដោយ Google ផ្ទាល់។
៣. មាន GPU និង CPU របស់ iPhone X
ឆ្លងកាត់ការធ្វើតេស្តពិន្ទុដោយប្រើកម្មវិធីជាច្រើន បង្ហាញថាបន្ទះឈីបរបស់ iPhone X សមត្ថភាពខ្លាំងលើសស្មាតហ្វូននាពេលបច្ចុប្បន្ន មិនតែប៉ុណ្ណោះ GPU និង CPU នៃបន្ទះឈីប A11 Bionic លើ iPhone X ទទួលបានពិន្ទុដែលអាចធៀបគ្នានឹង MacBook Pro ឆ្នាំ ២០១៧ បាន ទៀតផង។
៤. មានថ្ម និងរន្ធបំពងសំឡេង ដូច Razer Phone
Razer Phone ជាស្មាតហ្វូនកំពូលមួយដែលមានថ្មទំហំធំដល់ទៅ ៤០០០ mAh អាចប្រើប្រាស់បានយូរថ្ងៃ។ ចំណែករន្ធបំពងសំឡេងវិញអាចបញ្ចេញសំឡេងបានពីរោះរងំ និងអាចបញ្ចេញសំឡេងបានឮខ្លាំងជាងគេ បើប្រៀបនឹង Pixel 2, Note 8 និង iPhone X។
ចំណុចពិសេសៗ ៤ ខាងប្រសិនបើបំពាក់លើស្មាតហ្វូនតែមួយ នោះនឹងបង្កើតបានជាស្មាតហ្វូនល្អឥតខ្ចោះមួយ។ នេះបើតាមការយល់ឃើញរបស់ Marques។ ចុះចំណែកប្រិយមិត្ត យល់ថាស្មាតហ្វូនដែលល្អឥតខ្ចោះ គួរមានចំណុចពិសេសអ្វីខ្លះ?