Microsoft ចេញ​កម្មវិធី​ថ្មី អ្នកប្រើ Android/iOS អាច​ស្វែង​រក​ទិន្នន័យ​អ៊ីនធឺណិត​​លឿន​ទ្វេដង

  • 2017-12-01 02:38:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ពង្រីក​ខ្លួន​ក្នុង​ទីផ្សារ​ស្មាតហ្វូន​ឲ្យ​កាន់​តែ​ទូលាយ​ ​ក្រុមហ៊ុន​ ​Microsoft​ ​ទើប​ដាក់​ចេញ​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ ​និង​ឥត​គិត​ថ្លៃ​នូវ​កម្មវិធី​ស្វែងរក​ទិន្នន័យ​តាម​បណ្ដាញ​អ៊ីនធឺណិត​ ​Edge​ ​ដែល​អាច​ដំណើរការ​បាន​ទាំង​ស្មាតហ្វូន​ ​Android​ ​និង​ ​iOS។

Microsoft​ ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ ​កម្មវិធី​ ​Edge​ ​សម្រាប់​ស្មាតហ្វូន​នេះ​ ​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កាន់​តែ​មាន​សុវត្ថិភាព​ខ្ពស់​ ​ហើយ​ងាយ​ស្រួល​ក្នុង​ការ​ចម្លង​ ​(Sync)​ ​ទិន្នន័យ​ប្រវត្តិ​នៃ​ការ​ស្វែងរក​ព័ត៌មាន​ ​(Browsing history)​ ​ក៏​ដូច​ជា​ពាក្យ​សម្ងាត់​ដែល​ប្រើប្រាស់​ជា​មួយ​កម្មវិធី​ ​Edge​ ​លើ​ ​Windows 10​ ​បាន​រហ័ស។

ដោយ​ឡែក​ ​ទោះ​ជា​ដាក់​ឲ្យ​ប្រើ​ជា​សាធារណៈ​ ​ប៉ុន្តែ​ក្នុង​សប្ដាហ៍​នេះ​ ​កម្មវិធី​ ​Microsoft Edge​ ​សម្រាប់​ស្មាតហ្វូន​ ​គឺ​អាច​ប្រើ​បាន​តែ​ប្រទេស​មួយ​ចំនួន​ ​ខណៈ​យ៉ាង​យូរ​ ​២​ ​សប្តាហ៍​ក្រោយ​នឹង​មាន​ប្រើ​គ្រប់​តំបន់​ជុំវិញ​ពិភពលោក៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Technology...

អាន​អត្ថបទ​បន្ទាប់

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម