អ្នក​កាន់ iPhone បើ​មិន​ចង់​ប្រើ Safari អាច​ដោនឡូត Microsoft Edge ជំនួស​បាន

  • 2017-12-02 02:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Browser ថ្មី​មួយ​ទៀត​ឈ្មោះ​ថា Microsoft Edge ដែល​ជា​កម្មវិធី​សម្រាប់​ស្វែង​រក​ព័ត៌មាន​ដ៏​សំបូរ​បែប​របស់ Microsoft នឹង​ចូល​ខ្លួន​មក​ជំនួស​កម្មវិធី​ចាស់​ដុះ​ស្នឹម​(Safari) ហើយ​អាច​ប្រើ​បាន​យ៉ាង​ពេញ​លេញ​ទាំង​នៅ​លើ iOS 11 ទៀត​ផង។

ការ​ត្រឡប់​មក​វិញនេះ ជា​ដំណឹង​ល្អ​សម្រាប់​អ្នក​ធ្លាប់​ប្រើ Windows Phone ឬ​កំពុង​ប្រើ Windows 10 លើ PC ដោយ​សារ​តែ Microsoft Edge ជា​ស្តុក​ដើម ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ Windows ក្នុង​ការ Synchronize ឯកសារ (ជា​មុខងារ​សម្រាប់​ភ្ជាប់​ពី Smartphone ទៅ​កុំព្យូទ័រ​យ៉ាង​ងាយ​ស្រួល ដោយ​មិន​ចាំបាច់​មាន​ឧបករណ៍​ជំនួយ)។

ទោះ​ជា​មុខងារ Synchronize នេះ​ត្រូវ​បាន Google ដើរ​ទៅ​មុន​មួយ​ជំហាន​ហើយ​ក៏​ដោយ តែ​នេះ​ការ​ត្រឡប់​មក​ដ៏​ប្រសើរ​របស់ Microsoft ។

- របៀប Synchronize ឯកសារ​លើ Google Chrome ឬ Safari

  • ចូល​ទៅ​កាន់ Google Chrome ឬ Safari រួច​ចុច​យក​ពាក្យ Sign in
  • បំពេញ Username,Email និង Password រួច​ចូល​ទៅ Verify ក្នុង​ម៉ែល​ជា​ការស្រេច។
  • រាល់​ពេល​ស្វែង​រក​ឯកសារ​លើ​ទូរសព្ទ វា​នឹង​លោត​ចូល​ទៅ​កាន់​កុំព្យូទ័រ​ដូច​គ្នា។

ចុច​ដោនឡូត នៅ​ទីនេះ App Store | Play Store

ចុច​បន្ត៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី