ទីបំផុត​ Microsoft ​សារភាព​ថា​ Windows Phone ​ក្ស័យ​សង្ខារ​

  • 2017-10-09 13:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សារ​បង្ហោះ​មួយ​ចំនួន​របស់​អនុ​ប្រធាន​ក្រុមហ៊ុន​ Microsoft ​លោក​ Joe Belfiore ​បង្ហាញ​ថា​ ក្រុមហ៊ុន​នឹង​មិន​អភិវឌ្ឍ​មុខងារ​ថ្មី​ ឬ​ផលិតផល​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ទូរសព្ទ​ Windows 10 Mobile ​ទៀត​ទេ​ខណៈ​អ្នក​គាំទ្រ​ Windows Phone ​សង្ឃឹម​ថា​ Microsoft នឹង​អាប់ដេត​ប្រព័ន្ធ​ជាមួយ​នឹង​មុខងារ​ថ្មីៗ។

Belfiore ​និយាយ​ថា​ ពិត​ប្រាកដ​ណាស់​យើង​នៅ​តែ​បន្ត​​ផ្ដល់​ការ​គាំទ្រ​ (Support) ដល់​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ដូចជា​ ការ​ជួសជុល​កម្មវិធី​កុំព្យូទ័រ​ ការ​អាប់ដេត​ប្រព័ន្ធ​សុវត្ថិភាព ​តែ​ការ​បង្កើត​មុខងារ​ថ្មី​មិន​មាន​នោះ​ទេ​។ អំឡុង​ដំណាក់​កាល​អភិវឌ្ឍ​ Window 10 Fall Creator Update ​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ​Microsoft ​នឹង​មិន​ធ្វើ​ការ​លើ​ទូរសព្ទ​ទៀត​ទេ​។ ក្រុមហ៊ុន​ផលិត​ Software ​បាន​ផលិត​ដំណាក់​កាល​អភិវឌ្ឍ​ចូល​ក្នុង​ feature2 ​ដោយ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ Windows Phone ​ខក​ចិត្ត​យ៉ាង​ខ្លាំង​ ។

Windows Phone ​របស់​ Microsoft ​ផុត​ដង្ហើម​ជាង​ ១​ ឆ្នាំ​ទៅ​ហើយ​តែ​ក្រុមហ៊ុន​មិន​ដែល​ប្រកាស​ជា​ផ្លូវ​ការ​ដូច​ជា​ការ​ដក​ចេញ​អាជីវកម្ម​ទូរសព្ទ​កាល​ពី​ឆ្នាំ​មុន​ដោយ​កាត់​បន្ថយ​ការងារ​រាប់​ពាន់​កន្លែង។ អំឡុង​ពេល​សន្និសីទ​ Build ​និង​ Inspire របស់​ក្រុមហ៊ុន​ Microsoft ​នាយក​ប្រតិបត្តិ​លោក​ Satya Nadella ​បាន​បង្ហើប​ពាក្យ​ mobile first (ចល័តមុនគេ) cloud first (ប្រព័ន្ធ​អ៊ីនធើណិត​មុន​គេ​) ដែល​រូប​លោក​ពិពណ៌នា​ថា​ជា​ ប្រព័ន្ធ​អ៊ីនធើណិត​ឆ្លាតវៃ​ ។

Microsoft ​ថា​អ្នក​ប្រើប្រាស់​មិន​ចង់​បាន​ប្រព័ន្ធ​ Windows ​លើ​ទូរសព្ទ​របស់​ពួកគេ​ទេ​ខណៈ​ក្រុមហ៊ុន​ធ្លាប់​ផ្ដោត​លើ​កម្មវិធី​ iOS ​និង​ Android រយៈ​ពេល​ពីរ​បី​ឆ្នាំ​កន្លង​មក​នេះ។ ​ជាក់​ស្តែង​លោក​ Bill Gates ​ក៏​ប្តូរ​មក​ប្រើ​ទូរសព្ទ​ប្រព័ន្ធ​ Android ​ដែរ​ហើយ​កត្តា​ជម្រុញ​ឱ្យ​ Microsoft លែង​បន្ត​អភិវឌ្ឍ​ Windows Phone ​មក​ពី​ developer (អ្នកផលិត) ​មិន​ដែល​ជួយ​គាំទ្រ​ប្រព័ន្ធ​ឡើយ។ ក្រុមហ៊ុន​នឹង​ជួយ​គាំទ្រ​អតិថិជន​ Windows 10 ​ដែល​ចង់​ប្រើ​ប្រព័ន្ធ​ Android ​និង​ iOS ​លើ​ទូរសព្ទ​របស់​ពួកគេ។

កម្មវិធី Browser​ Edge ​របស់​ Microsoft ​កំពុង​វិវត្ត​ទៅ​រក​ iOS ​និង​ Android ហើយ​ក្រុមហ៊ុន​ហាក់​បី​ដូចជា​ផ្តោត​លើ​ការ​បង្កើន​បទ​ពិសោធន៍​នៃ​ការ​តភ្ជាប់​ទូរសព្ទ​ទៅ​កាន់​ PC ​រវាង​ប្រព័ន្ធ​ប្រតិបត្តិការ​ទាំង​ពីរ​នេះ​ហើយ​មាន​តែ​ការ​វិនិយោគ​ក្នុង​ iOS ​និង​ Android តែ​មួយ​គត់​នឹង​ផ្តល់​អត្ថប្រយោជន៍​ឱ្យ​អតិថិជន​ Windows Phone នឹង​អាច​ជួយ​ស្រោច​ស្រង់​ការ​ខាតបង់​ដែល​ជះ​ក្នុង​អាជីវកម្ម​ទូរសព្ទ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​នេះ​៕

ប្រភព៖ The Verge   ប្រែសម្រួល៖ សិរីបុទ្រ