Microsoft Edge ​ជំនាន់ Windows Phone គ្រប់​គ្នា​ចង់បាន ឥឡូវ​អាច​ទាញពី​ Play Store បាន​ហើយ​

  • 2017-10-13 04:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា Microsoft ប្រកាស​ឈប់ Update OS លើ Windows Phone ក៏​ពិត​មែន តែ​ចំពោះ​កម្មវិធី Browser Edge សម្រាប់​ស្វែង​រក​ព័ត៌មាន​ដ៏​សំបូរ​បែប​របស់ Microsoft នៅ​តែ​អាច​ប្រើ​បាន​ដដែល នៅ​លើ Android និង iOS។

ការ​ត្រឡប់​មក​វិញ​បែប​នេះ អាច​ថា​ជា ដំណឹង​ល្អ​សម្រាប់​អ្នក​ធ្លាប់​ប្រើ Windows Phone ឬ​កំពុង​ប្រើ Windows 10 លើ PC ដោយ​សារ​តែ Microsoft Edge ជា​ស្តុក​ដើម ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ប្រើ Windows ក្នុង​ការ Synchronize ឯកសារ(ជា​មុខងារ​សម្រាប់​ភ្ជាប់​ពី Smartphone ទៅ​កុំព្យូទ័រ​យ៉ាង​ងាយ​ស្រួល ដោយ​មិន​ចាំបាច់​មាន​ឧបករណ៍​ជំនួយ)។

ទោះ​ជា​មុខងារ Synchronize នេះ​ត្រូវ​បាន Google ដើរ​ទៅ​មុន​មួយ​ជំហាន​ហើយ​ក៏​ដោយ តែ​នេះ​ការ​ត្រឡប់​មក​ដ៏​ប្រសើរ​របស់ Microsoft ។

របៀប Synchronize ឯកសារ​លើ Google Chrome ឬ Safari

  • ចូល​ទៅ​កាន់ Google Chrome ឬ Safari រួច​ចុច​យក​ពាក្យ Sign in
  • បំពេញ Username,Email និង Password ជា​ការស្រេច។
  • រាល់​ពេល​ស្វែង​រក​ឯកសារ​លើ​ទូរសព្ទ វា​នឹង​លោត​ចូល​ទៅ​កាន់​កុំព្យូទ័រ​ដូច​គ្នា

សម្រាប់​អ្នក​ប្រើ Android អាច​ដោនឡូត​បាន​ហើយ​ឥឡូវនេះ(ជា​ទម្រង់ Preview) ទោះ​ជា​មិន​ទាន់​ដាក់ Microsoft មិន​ទាន់​បាន​ប្រកាស​ជា​ផ្លូវការ​​ក៏​ដោយ​។

ចុច​ដោនឡូត នៅ​ទីនេះ Play Store

សម្រាប់​អ្នក​ប្រើ iOS អាច​ដោនឡូត​បាន​ដូច​គ្នា តែ​រាង​សាំញុំ​បន្តិច ដោយ​តម្រូវ​ឲ្យ​អ្នក​ទាំង​អស់​ត្រូវ​បំពេញ ឈ្មោះ និង AppleID ចុច​នៅ​ទីនេះ ទើប​អាច​ដោនឡូត​បាន។

អត្ថបទ៖ រក្សា