ស្លៀករ៉ូប​ឆែកដល់​ចង្កេះ ចៃដន្យ Halsey ស៊យត្រូវ​គេ​ជាន់​ឡើងលេច​កន្លែង​សំខាន់​

  • 2018-02-10 03:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​រួម​ក្នុង​កម្មវិធី​ amfAR Gala ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​ពេល​ថ្មីៗ​នេះ​ តារា​ចម្រៀងHalsey បាន​ជ្រើស​រ៉ូប​ខ្មៅ​សិចស៊ី​មួយ​ស្លៀក​បង្ហាញ​ខ្លួន ដែល​ជា​ការ​ច្នៃ​ម៉ូដ​ឲ្យ​ឆែក​ដល់​ចង្កេះ។

អ្វី​ដែល​ធ្វើ​ឲ្យ​មហាជន​បើក​ភ្នែក​សព្រាត​ ហើយ​ក្រុម​អ្នក​ប្រមាញ់​រូប​ផ្ចង់​កាមេរ៉ា​មក​នាង​នោះ​ គឺ​ចៃដន្យ​បុរស​ម្នាក់​ដែល​ដើរ​ពី​ក្រោយ​នាង​ បោះ​ជំហាន​មិន​ប្រយ័ត្ន​ជាន់​កន្ទុយ​រ៉ូប​របស់​ Halsey ជាហេតុ​ធ្វើ​​នាង​ត្រូវ​លេច​ចេញ​ផ្នែក​សំខាន់តែម្ដង។ ប៉ុន្តែ​ជា​សំណាង​ល្អ​ ស្រី​ស្អាត​ម្ចាស់​បទ​ "Bad At Love” រូប​នេះ​ក៏​ស្លៀក​ខោ​ក្នុង​ដែរ​ ទោះ​បី​បាក់​មុខបន្តិច​ក៏​ពិត​មែន ប៉ុន្តែលេច​ចេញ​ប៉ុណ្ណឹង​មិនមែន​ជា​រឿង​ធំដុំ​សម្រាប់​នាង​ឡើយ។

Halsey គឺ​ជា​តារា​ស្រី​ដែល​ទទួល​បានការ​កោតសរសើរ​ពី​អ្នក​គាំទ្រ​នូវ​ទឹកដៃ​តែង​បទ​ចម្រៀង​ខ្លួន​ឯង។ ត្បិត​មាន​វ័យ​ត្រឹម​ ២៤ឆ្នាំ​ ប៉ុន្តែ​នាង​ក៏​មាន​កេរ្តិ៍ឈ្មោះ​បោះសំឡេង​គួរសម​មិន​ចាញ់​តារាថ្មីៗ​ដទៃ​ទៀត​ទេ។ ជាក់ស្ដែង​ នាង​កាន់​តែ​មាន​គេ​ស្គាល់​ច្រើន​ នៅពេលរួម​គ្នា​ច្រៀង​ជាមួយ​ក្រុម​ The Chainsmokers បទ​ចម្រៀង​មាន​ចំណងជើង​ថា​ "Closer" ចេញ​កាល​ពី​ឆ្នាំ ២០១៦៕​

ចុចអាន៖

ប្រភព៖ TMZ   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី