Selena ប្រកាស​ដាក់​លក់​ភូមិគ្រឹះ​នៅ​រដ្ឋ​តិចសាស់​ ក្នុង​តម្លៃ​៣​លាន​ដុល្លារ

  • 2018-02-09 09:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​មាន​ដើម​កំណើត​មក​ពី​រដ្ឋ​តិច​សាស់​ផ្នែក​ខាង​ត្បូង Selena Gomez ប្រកាស​លក់​ភូមិគ្រឹះ ទំហំ​ជាង​ ៩០០​ម៉ែត្រ​ការ៉េ​របស់​ខ្លួន​ នៅ​ក្នុង​តម្លៃ​៣​លាន​ដុល្លារ។

តារា​វ័យ ២៥​ រូប​នេះ​មាន​ដើម​កំណើត​នៅ​ប៉ែក​ខាង​កើត​នៃ​ទី​ក្រុង Fort Worth ហើយ​បាន​ទិញ​យក​ភូមិគ្រឹះ​ដែល​មាន​បន្ទប់​គេង​៥​ និង​បន្ទប់​ទឹក​៦​នេះ កាល​ពី​ឆ្នាំ ២០១៥ ដើម្បី​យក​កន្លែង​ស្នាក់​នៅ​ ពេល​មក​លេង​គ្រួសារ​នៅ​ស្រុក​កំណើត​ម្ដងៗ។​ ភូមិគ្រឹះ​ដដែល​នេះ​ក៏​ត្រូវ​នាង​ធ្លាប់​ប្រកាស​ដាក់​លក់​ម្ដង​មក​ហើយ កាល​ពី​ដើម​ឆ្នាំ ២០១៦ នៅ​ក្នុង​តម្លៃ ៣,៥​លាន​ដុល្លារ ក៏​ប៉ុន្តែ​ក៏​ដក​ចេញ​ទៅ​វិញ​ដោយ​សារ​តែ​គ្មាន​អ្នក​ទិញ ស្រាប់​តែ​ពេល​នេះ​នាង​សម្រេច​ចិត្ត​ដាក់​លក់​ម្ដង​ទៀត។

ភូមិគ្រឹះ​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា ជា​ទីតាំង​ដ៏​ស៊ីវិល័យ​មួយ​នៅ​តំបន់​នោះ​ ដោយ​មាន​តម្លៃ​ប្រហាក់​ប្រហែល​នឹង​ភូមិគ្រឹះ​ថ្លៃ​ជាង​គេ​ទាំង១០​ នៅ​តំបន់ និង​ជា​ភូមិគ្រឹះ​ធំ​បំផុត​ទី​៦ ដែល​កំពុង​មាន​វត្តមាន​លើ​ទីផ្សារ។

នេះ​ជា​ទិដ្ឋភាព​ខ្លះៗ​ ពី​ភូមិគ្រឹះ​នេះ៖

អាន​អត្ថបទ៖

ប្រភព៖ pagesix   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី