វីដេអូ​​បទ "Wait” របស់ Maroon 5 ចេញ​ជា​ផ្លូវ​ការ​ ឡូយ​កប់

  • 2018-02-09 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង Maroon5 បាន​ចេញ​វីដេអូ​បទ "Wait” ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​០៨ ខែ​កុម្ភៈ នេះ ដោយ​មាន​ការ​ចូលរួម​សម្ដែង​ជា​ពិសេស​ពី​អ្នក​ដឹក​នាំ​ដ៏​ល្បី​ឈ្មោះ David Meyers  និង​តារា​សម្ដែង Alexandra Daddario  ដែល​បាន​បង្កើត​ឈុត​ឆាក​ស្នេហា​ប្រេះ​ឆា​យ៉ាង​អស្ចារ្យ​ក្នុង​បទ​ចម្រៀង​មួយ​​នេះ។

ក្នុង​វីដេអូ​​បទ​ចម្រៀង​នេះដែរ គឺ​មាន​ភាព​ទាក់​ទាញ​ខ្លាំង ដោយ​តារា​ចម្រៀង Levine បាន​ព្យាយាម​យក​ចិត្ត​តារា​ស្រី Daddarioឲ្យ​ត្រលប់​មក​រក​លោក​វិញ​ជា​ច្រើន​លើក​ច្រើន​សារ។ ជាមួយ​គ្នា​នោះ​ វីដេអូ​បទ​ចម្រៀង​នេះមាន​ឈុត​ឆាក​ប្លែកៗ​​ច្រើន ដែល​អាច​និយាយ​បាន​ថា​មិន​ដូច​វីដេអូ​បទ​ចម្រៀង​ដទៃ​ទៀត​ឡើយ។

កាល​ពី​ខែ​មករា តារា​ចម្រៀង Adam Levine បាន​ចេញ​វីដេអូ​បទ​ចម្រៀង​នេះ​ដែរ ប៉ុន្តែ​មិន​មែន​ជា​វីដេអូ​ផ្លូវការ​នោះ​ទេ គឺ​ក្នុង​វីដេអូ​នោះ​ លោក​បាន​ថត​ Selfie ច្រៀង​ដាក់​កាមេរ៉ា​ជាមួយ​នឹង​កម្មវិធី Snapchat៕

ទស្សនា​វីដេអូ​ផ្លូវការ​ខាង​ក្រោម​នេះ៖

ចុចអាន៖

ប្រភព៖ Billboard   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទពេញនិយម