អស់​សំណើច​! Will Smith ត្រូលកូន​ប្រុស​ Jaden Smith ក្នុង​វីដេអូ​ត្រាប់​តាម​មួយ

  • 2018-02-08 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ជើង​ចាស់ Will Smith អបអរ​កូន​ប្រុស​ខ្លួន​ Jaden Smith បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ដ៏​ធំ​មួយ តាម​រយៈ​វីដេអូ​ត្រាប់​តាម​វីដេអូ​បទ​ចម្រៀង "Iconic” គួរ​ឲ្យ​អស់​សំណើច។

Jaden ទើប​តែ​ទទួល​បាន​អ្នក​ស្ដាប់​សរុប​នៅ​ក្នុង​ប្រព័ន្ធ​ស្ដាប់​ចម្រៀង​ Spotify ដល់​ទៅ​១០០​លាន​ដង​ សម្រាប់​អាល់ប៊ុម​ថ្មី​​ "Syre”។

Will សម្រេច​ចិត្ត​បង្ហោះ​វីដេអូ​មួយ​ទៅ​កាន់​បណ្ដាញ​សង្គម​ Instagram ​ដែល​ជា​វីដេអូ​ត្រាប់​តាម (Parody) បែប​កំប្លែង​​ ​​តាម​វីដេអូ​ចម្រៀង​ "Icon” របស់​កូន​ប្រុស​ខ្លួន​ឯង​។ នៅ​លើ​​វីដេអូ​នោះ​ Will បាន​សរសេរ​​ថា៖​ "អបអរសាទរ​ចំពោះ​ ការ​ចូល​ស្ដាប់​១០០​លាន​ដង​នៅ​ Spotify, Jaden នេះ​គឺ​ជា​កាដូ​ដ៏​ល្អ​មួយ​សម្រាប់​ឪពុក​ម្ដាយ​ ដែល​សរសើរ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​កូន។ រក្សា​ជំនឿ​ជឿជាក់​លើ​ខ្លួន​​ឯង​ កូន​ប្រុស!”។

ក្រោយ​ពី​បាន​ឃើញ​វីដេអូ​នេះ​ហើយ Jaden រំភើប​ចិត្ត​ជា​ខ្លាំង និង​ព្រម​ទាំង​និយាយ​រៀប​រាប់​ថា​ខ្លួន​ពិត​ជា​ស្រលាញ់​ឪពុក​ខ្លាំង។

Jaden បញ្ចេញ​មតិ​លើ​វីដេអូ

អីចឹង​មក​មើល​វីដេអូ​ទាំង​អស់​គ្នា៖

វីដេអូ​ចម្រៀង​ដើម​៖

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី