ជាកំពូលស្រីស្អាតប្រចាំK-Popដូចគ្នាមែន តែចរិត Yoona និង IU ខុសគ្នាមេឃដី
- 2018-02-10 04:23:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាកំពូលស្រីស្អាតប្រចាំK-Popដូចគ្នាមែន តែចរិត Yoona និង IU ខុសគ្នាមេឃដី
ចន្លោះមិនឃើញ
តារាស្រី ២ដួងរបស់កូរ៉េ Yoona និង IU សុទ្ធសឹងជាស្រីស្អាតប្រចាំពិភព K-Pop ប៉ុន្តែបើនិយាយពីចរិតរបស់អ្នកទាំង ២មានភាពផ្ទុយស្រឡះពីគ្នាដាច់។
អ្នកដឹកនាំកម្មវិធី "Hyori’s Bed and Breakfast” ឈ្មោះ Jung Hyo Min បានបង្ហើបថាច Yoona និង IU មានអត្តចរិតខុសគ្នាឆ្ងាយណាស់ ពោលម្នាក់ពូកែអៀន ហើយម្នាក់ទៀតរួសរាយ។
កម្មវិធីទូរទស្សន៍ដ៏មានប្រជាប្រិយ “Hyori’s Bed and Breakfast” ជាកម្មវិធីដែលបង្ហាញពីសកម្មភាពរបស់ តារាចម្រៀង Lee Hyori និងស្វាមី នៅពេលប្ដីប្រពន្ធទាំង ២ រង់ចាំទទួលស្វាគមន៍ភ្ញៀវជាច្រើនដែលមិនមែនជាតារាមកលេងផ្ទះរបស់ពួកគេនៅកោះជេជូ។ កាលពីរដូវកាលទី ១ IU ជាតារាស្រីដែលត្រូវបានអញ្ជើញមកធ្វើជាជំនួយការម្ចាស់ផ្ទះ ហើយឈានដល់រដូវ កាលទី ២ ដល់វេន Yoona វិញម្ដង។
អ្នកដឹកនាំ Jung Hyo Min និយាយថា IU ជាមនុស្សម្នាក់ដែលមិនសូវខ្វល់ខ្វាយអ្នកដទៃច្រើនប៉ុន្មានទេ គឺចូលចិត្តធ្វើអ្វីតែឯង។ ចំណែក Yoona ជាវិញមនុស្សដែលមានភាពរីករាយ និងតែងផ្ដល់ភាពសប្បាយរីករាយដល់មនុស្សជុំវិញខ្លួន ប៉ុន្តែអ្នកទាំង ២សុទ្ធតែគួរឲ្យស្រឡាញ់។
ដោយសារភាពខុសគ្នានេះហើយ ទើប អ្នកដឹកនាំកម្មវិធីដដែល អះអាងថា កម្មវិធីរដូវកាលទី ២នឹងមានទស្សនីយភាពថ្មីៗ ខុសពីរដូវកាលទី ១៕