តើកីឡាកររូបណាស៊ុតបានច្រើនជាងគេនៅ UCL 24/25 គិតត្រឹមបញ្ចប់វគ្គ Play Off ?
- 2025-02-20 01:13:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើកីឡាកររូបណាស៊ុតបានច្រើនជាងគេនៅ UCL 24/25 គិតត្រឹមបញ្ចប់វគ្គ Play Off ?
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ UEFA Champions League បានបញ្ចប់ និងរកឃើញក្រុមឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយហើយ គិតត្រឹមនេះ មានកីឡាករខ្លះឆ្លងកាត់ការប្រកួតច្រើន ដល់១០ប្រកួតក្រុមខ្លះឆ្លងកាតការប្រកួតតែ៨ប្រកួតទេ។ ដ្បិតតែការប្រកួតមិនស្មើគ្នាចុះតើគិតត្រឹមពេលនេះកីឡាកររូបណាកំពុងឈរនៅលើគេក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ សម្រាប់ពានរង្វាន់ធំប្រចាំតំបន់អឺរ៉ុបមួយនេះទៅ?
នៅក្នុងរូបមន្តគឺក្រុមដែលស្ថិតពីលេខ៩ដល់លេខ២៤ដែលបានជម្រុះកាលលេងវគ្គ League Stage នោះត្រូវលេង Play Off ដូច្នេះពួកគេមាន១០ប្រកួត ហើយក្រុមពីលេខ១ដល់លេខ៨ ពួកគេមានតែ៨ប្រកួតទេ។ ក្រុមពីលេខ១ដល់លេខ ៨មាន Liverpool, Barcelona, Arsenal, Inter Milan, Atletico Madrid, Bayer Leverkuson, Lille និង Aston Villa ។ ដូច្នេះកីឡាករទាំង៨ក្លិបនេះលេងបានតែ៨ប្រកួតគិតត្រឹមការប្រកួតបញ្ចប់រកឃើញក្រុមឡើងមកដល់វគ្គ១៦នេះ។
ចំណែក៨ក្រុមដែលបានឡើងមកក្រោយពេល Play Off មាន Real Madrid, Bayern Munich, Benfica, Feyenoord, PSV, PSG, Dortmund និង Club Brugge។ ក្រោយពីរកឃើញ៨ក្រុមបន្ថែមនេះការចាប់គូបន្ទាប់នៅវគ្គ១៦ក្រុម នឹងធ្វើឡើងនៅថ្ងៃសុក្រទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សប្ដាហ៍នេះ។ យ៉ាងណាមុនការចាប់គូបន្ទាប់យើងមកមើលតើកីឡាកររូបណាមានគ្រាប់បាល់ច្រើនជាងគេនៅត្រឹមនេះសិន។
១- Serhou Guirassy (Dortmund ) លេងបាន១០ប្រកួតរកបាន១០គ្រាប់
២- Robert Lewandowski (Barcelona ) ចូលលេងបាន ៨ប្រកួតរកបាន ៩គ្រាប់
៣- Raphinha (Barcelona ) ចូលលេងបាន ៨ប្រកួតរកបាន៨គ្រាប់
៤- Erling Haaland (Manchester City, ជ្រុះចេញ ) ចូលលេងបាន៩ប្រកួតរកបាន៨គ្រាប់
៥- Vinícius Júnior ( Real Madrid )ចូលលេងបាន៨ប្រកួតរកបាន៧គ្រាប់
៦- Vangelis Pavlidis (Benfica) ចូលលេងបាន១០ប្រកួតរកបាន៧គ្រាប់
៧-Kylian Mbappé ( Real Madrid ) ចូលលេងបាន ១០ប្រកួតរកបាន ៧ គ្រាប់
៨- Harry Kane (Bayern Munich) ចូលលេងបាន៩ប្រកួតរកបាន៧គ្រាប់
៩-Santiago Gimenez ( AC Milan, ធ្លាក់) លេងបាន២ប្រកួតរកបាន៦គ្រាប់
១០-Jonathan David (Lille ) ចូលលេងបាន៨ប្រកួតរកបាន៦គ្រាប់
សូមបញ្ជាក់ថា ការប្រកួតវគ្គ១៦ក្រុម នឹងចាប់ផ្ដើមនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ សម្រាប់ជើងទី ១ ហើយជើងទី២ នឹងលេងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ ៕