អ្នក​ប្រើ​ Samsung ស៊េរី​ចាស់ៗ​​ទាំង​នេះ អាច​នឹង​ឡើង​​​ទៅ Android 8 បាន

  • 2018-02-10 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយ​ការណ៍​ចេញ​ចុង​ក្រោយពី​វិបសាយ​បច្ចេកវិទ្យា​ល្បី​ៗ​ដូចជា Trustview និងT-Mobile បាន​ឲ្យ​ដឹង​ថា អ្នក​ប្រើ​ទូរសព្ទ Samsung ស៊េរី​ចាស់ៗ​ចាប់​ពី​ឆ្នាំ ២០១៦ ឡើង​ទៅ​នៅ​មាន​សង្ឃឹម​ខ្ពស់ អាច​អាប់​ដេត​ទៅ Android Oreo បាន។

រូប​តំណាង

ស៊េរី​ទូរសព្ទ​ទាំង​នោះ​មាន​ដូច​ជា Galaxy S6, Galaxy S6 Edge, Galaxy S6 Edge Plus និង Galaxy Note 5 ដែល​មាន​លេខ​ម៉ូឌែល​ផ្សេងៗ​គ្នា​នៅ​ក្នុង​បញ្ជី​របស់ T-Mobile។

ដោនឡូត Firmware សម្រាប់​ឡើង​ទៅ Android Oreo ចុច​ទីនេះ

ដោយ​ឡែក Galaxy S8 និង S8+ វិញ Samsung បាន​បញ្ចេញ​កំណែប្រែ Android 8.0 Oreo តាំងពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​ចំពោះ​ទូរសព្ទ​ដែល​មាន​លេខ​ម៉ូឌែល G950FXXU1CRAP(S8) និង G955FXXU1CRAP(S8+) សម្រាប់​ប្រទេស​នៅ​​អឺរ៉ុប​ប៉ុណ្ណោះ​ដូចជា អាមេរិច អាល្លឺម៉ង់​ជា​ដើម។

ចំណែក​អាស៊ី មាន​តែ​ប្រទេស​ឥណ្ឌា​មួយ​គត់ អាច​នឹង​មក​ដល់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ឆាប់ៗ​នេះ៕

ប្រភព៖ TrustedReviews   ប្រែ​សម្រួល៖ រក្សា