រក​ឃើញ​អ្នក​ក្លាហាន ដែល​ធ្វើ​ឲ្យ​កូដ​របស់ Apple បែក​ធ្លាយ​ប៉ុន្មាន​ថ្ងៃ​មុន

  • 2018-02-10 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ថ្ងៃ​មុន មាន​ព័ត៌មាន​ក្ដៅ​មួយ​ករណី កូដ​ iBoot របស់​ iPhone ដែល​ប្រើ​សម្រាប់​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ​ បាន​លេច​ធ្លាយ​នៅ​លើ​វិបសាយ​អនឡាញ។ ឥឡូវ​នេះ​រក​ឃើញ​អ្នក​ដែល​លួច​បញ្ចេញ​វា​ទៅ​ខាងក្រៅ​ហើយ។

រូប​តំណាង

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា **បុគ្គលិក​ហាត់​ការ​ម្នាក់​បាន​លួចកូដ ចែកចាយ​ទៅ​កាន់​មិត្តភក្ដិ​ពួក​គេ ដែល​កំពុង​អភិវឌ្ឍន៍​លើ Tool សម្រាប់ Jailbreak ព្រោះ Apple បាន​ប្រើ​កូដ​អាថ៌កំបាំង បិទ​មិន​ឲ្យ​អ្នក​ទាំង​នោះ​បង្កើត Tool សម្រាប់ Jailbreak បាន​ទើប​បាន​ជា​បុគ្គលិក​ម្នាក់​នេះ​ធ្វើ​បែបនេះ។**

អតីត​អ្នក​ហាត់​ការ​ម្នាក់​នោះ​មិន​បាន​គិត​ថា ជា​រឿង​ធំ​ដល់​ថ្នាក់​នេះ​ទេ គិត​ថា​ជា​រឿង​តូចតាច ព្រោះ​គេ​គ្រាន់​ចង់​ជួយ​មិត្តភក្តិ​របស់​គេ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​ដូច​កា​ររំពឹង​ទុក ព្រោះ​ពេល​នេះ​កូដ​បាន​បែក​ធ្លាយ​​ជា​សាធារណៈ។

យ៉ាង​ណា​ក្ដី Source Code ដែល​បែក​ធ្លាយ​ម្សិលមិញ​​នោះ ប្រហែល​ជា​ Source Code តាំង​ពី​ជំនាន់​ iOS 9 ហេតុ​នេះ​ផល​ប៉ះពាល់​នៃ​ការ​លេច​ធ្លាយ​នេះ​អាច​មិន​មាន​ច្រើននោះ​ទេ។

Apple ក៏​បាន​និយាយ​ដែរ​ថា​​ការ​លេច​ធ្លាយ​នេះ​មិន​ប៉ះពាល់​ដល់​​ប្រព័ន្ធ​សុវត្ថិភាព​ iPhone ឡើយ។ ប៉ុន្តែ Apple នៅ​តែ​ណែនាំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​អាប់ដេត​​ប្រព័ន្ធ​ប្រតិបត្តិការ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​ ដើម្បី​ប្រាកដ​ថា​នឹង​មិន​រងគ្រោះ​ពី​ការ​វាយ​ប្រហារ​ណា​មួយ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ រក្សា