គ្រាន់​តែ​ថ្លៃ​ជួសជុល HomePod ចាស់​អាច​ទិញ​បាន HomePod ថ្មី​មួយ​ទៀត

  • 2018-02-10 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​អ្នក​និយម​ប្រើ​ប្រាស់​ផលិតផល Apple ប្រាកដ​ជា​មិន​ភ្ញាក់​ផ្អើល​នោះ​ទេ​ចំពោះ​តម្លៃ HomePod ថ្មី ប៉ុន្តែ​បើ​អ្នក​ធ្វើ​ឲ្យ​វា​ខូច​ត្រូវ​ចូល​ជាង​ជួស​ជុល នោះ​អ្នក​នឹង​សភ្នែក​មិន​ខាន ដោយ​សារ​ថ្លៃ​ពលកម្ម​ជួសជុល​ឧបករណ៍​នេះ ជិត​ស្មើរ​នឹង HomePod ថ្មី​ទៅ​ហើយ។

HomePod

យោង​តាម​វិបសាយ​ផ្លូវការ Apple.com ដែល​បាន​បញ្ចេញ​តម្លៃ​សេវាកម្ម​ជួសជុល​នេះ​ឲ្យ​ដឹង​ថា **"ប្រសិន​បើ​ប័ណ្ណ​ធានា​ជួសជុល HomePod អ្នក​អស់​សុពលភាព(ផុត​កំណត់) នោះ​គេ​នឹង​គិត​ពេញ​ថ្លៃ​តែ​ម្ដង​ប្រមាណ​ជា ២៧៩ ដុល្លារ។"** តែ​ប្រសិន​បើ​ប័ណ្ណ​ធានា​ជួសជុល​នៅ​មាន​​សុពលភាព(មិន​ទាន់​ផុត​កំណត់​ក្នុង​រយៈពេល ២ ឆ្នាំ) គេ​គិត​តែ **៣៩ ដុល្លារ​ប៉ុណ្ណោះ។**

ក្រឡេក​មក​មើល​តម្លៃ​ថ្ងៃ​ចេញ​លក់​វិញ ម្សិលមិញ Apple បាន​ប្រកាស​ចេញ​ឧបករណ៍​បំពង​សំលេងHomePod ថ្មី​នេះ​ជាមួយ​តម្លៃ ៣៤៩ ដុល្លារ។

HomePod

ដូច្នេះ​ប្រសិន​បើ​អ្នក​ចង់​បាន ឧបករណ៍​បំពង​សម្លេង​នេះ គួរ​តែ​ទិញ​របស់​មាន​ធានា​ត្រឹមត្រូវ​ចេញ​ពី Apple នឹង​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ជៀសវាង​ខូច​ខាត។

HomePod ជា​ឧបករណ៍​បំពង​សំឡេង​ដែល​អាច​ចាក់​ចម្រៀង​​ក្នុង​កម្មវិធី​ Apple Music បាន, មាន Siri, ​អាច​ផ្ញើ​សារ, ​អាច​កំណត់​ម៉ោង (Timer), ឆែក​ព័ត៌មាន​, អាច​គ្រប់​គ្រង​​សម្ភារៈ​ឆ្លាត​វៃ​ដទៃ​ទៀត​ក្នុង​ផ្ទះ និង​អាច​បំពេញ​ការងារ​ជា​ច្រើន​ទៀត​ ដោយ​មិន​ត្រូវ​ការ​ iPhone៕

ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ The Verge | Apple   ប្រែ​សម្រួល៖ រក្សា