នេះ​ហើយ P20 និង P20 Plus មាន​កាមេរ៉ា​ ៣ គ្រាប់​នៅ​ខាង​ក្រោយ​

  • 2018-02-11 03:29:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបរាង Render ​របស់​ Huawei P20 និង P20 Plus បាន​បន្ត​លេច​ធ្លាយ​ ក្រោយ​ពី​​រូបរាង​របស់​ Huawei P20 Lite លេច​ធ្លាយ​បាន​ប៉ុន្មាន​ថ្ងៃ។

រូបភាព​​ថ្មី​ចុង​ក្រោយ​នេះ​បង្ហាញ​អំពី​​ទីតាំង​កាមេរ៉ា​ ៣ គ្រាប់​ដែល​ចចាមអារ៉ាម​បាន​ចេញ​ផ្សាយ​កន្លង​មក។ កាមេរ៉ា​ ៣ គ្រាប់​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​ មាន​ពីរ​គ្រាប់​ស្ថិត​នៅ​ជាប់​គ្នា​ ឯ​មួយ​គ្រាប់​ទៀត​ហាក់​ដូច​ជា​នៅ​ដាច់​ដោយ​ឡែក​ពី​គេ។

រូបភាព P20 Plus ៖

ក្រៅ​ពី​កាមេរ៉ា​ គេ​សង្កេត​ឃើញ​ថា​នៅ​លើ​អេក្រង់​ខាង​មុខ​​ P20 និង P20 Plus មាន​​ស្នាម​ឆែប​មួយ​ដុំ​ស្រដៀង​គ្នា​នឹង​ iPhone X ដែរ​ ប៉ុន្តែ​មាន​ទំហំ​តូច​ជាង។

រូបភាព P20៖

Huawei នឹង​ប្រកាស​ចេញ​​ស្មាតហ្វូន​ត្រកូល​ P ជំនាន់​ថ្មី​នា​ថ្ងៃ​​ទី​ ២៧ ខែ​មីនា​ខាង​មុខ​ ដោយ​ពេល​នោះ​យើង​នឹង​ឃើញ​កាន់​តែ​ច្បាស់​ពី​រូបរាង​ រួម​ទាំង​លក្ខណៈសម្បត្តិ​ស្មាតហ្វូន​​ដែល​បន្ត​តំណែង​ពី​ P10 និង P10 Plus៕​​​​​​​

វីដេអូ P20 Plus

វីដេអូ P20

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង