មិន​គួរ​ឲ្យ​ជឿ!​ សៀមរាប​ FC លត់​អតីត​ម្ចាស់​ជើង​ឯក Tiger Street ពីរ​ឆ្នាំ​ ៥-០ ឡើង​ទៅ​វគ្គ ១៦​ក្រុម​

  • 2018-02-11 04:26:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ខ្លាំង​នឹង​ជា​ជើង​ឯក​ឆ្នាំ​ចាស់ សៀមរាប FC បាន​លក់​អតីត​ម្ចាស់​ជើង​ឯក​​២​ជំនាន់ Banana FC ៥-០​ មុន​នេះ​ ដើម្បី​ឡើង​ទៅ​វគ្គ​១៦ ក្រុម​ចុង​ក្រោយ ​នៃ​ព្រឹត្តិការណ៍ Tiger Street Football Festival​​​ 2018 ប្រចាំ​មណ្ឌល​សៀមរាប។

អាន វាសនា

​អ្វី​ដែល​ជា​រឿង​មិន​គួរ​ឲ្យ​ជើង​​នោះ​គឺ​ក្រុម​ខ្លាំង​សៀមរាប​ FC ​អាច​យក​ឈ្នះ​លទ្ធផល​យ៉ាង​ល្អ​រហូត​ដល់ ៥-០ ​ទៅ​លើ​ក្រុម​ខ្លាំង​មួយ​របស់​​ខេត្ត​សៀមរាប​​ខាង​លើ។ ​ក្រោយ​ការ​ប្រកួត​ភ្លាម​​អ្នក​ចាំ​ទី​ និង​ជា​​ប្រធាន​ក្រុម​ សៀមរាប FC អាន វាសនា បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិត​ជា​មិន​ចង់​ជឿ​​ចំពោះ​លទ្ធផល​​យក​ឈ្នះ Banana រហូត​ដល់ ៥-០​ឡើយ។ មុន​ប្រកួត​គិត​ថា អាច​​ត្រឹម​យក​ឈ្នះ​ដោយ​លទ្ធផល​​ប្រផុតប្រផើយ​ប៉ុណ្ណោះ​។

​​​​ អ្នក​ចាំ​ទី​រូប​​​នេះ​បន្ថែម​ថា សៀម​រាប​​ឆ្នាំ​នេះ​​ក្រុម​នីមួយ​ៗ ពិត​ជា​មាន​ការ​រីក​ចំរើន​ខុស​ប្លែក​ពី​ឆ្នាំ​មុន ពោល​គឺ​តាំង​ពី​វគ្គ​ជម្រុះ​ដំបូង​​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង។ ក្នុង​ដំណើរ​ទៅ​ភ្នំពេញ​ក្រុម​មួយ​នេះ​មិន​ទាន់​គិត​ត្រៀម​ទុក​ឡើយ ព្រោះ​ចង់​ផ្ដោត​ការពារ​ជើង​ឯក​​​ជា​មុន​សិន។

​សម្រាប់​មណ្ឌល​សៀមរាប​នេះ​ប្រាក់​រង្វាន់​មាន ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​១ ០០០​ដុល្លារ ​ក្រុម​លេខ​៣​ទទួល​បាន​ ៥០០​ដុល្លារ​និង​ក្រុម​លេខ​៤​ទទួល​បាន​២០០​ដុល្លារ។ ​ខណៈ​ដែល​ក្រុម​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ឯក​ប្រចាំ​ប្រទេស​វិញ ​នៅ​មណ្ឌល​សៀមរាប​​នេះ​អនុញ្ញាតិ​ឱ្យ​​ចំនួន ១១ក្រុម​៕​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​