iPhone X ម៉ូដែល​ចិន ដាក់តម្លៃលក់ដាច់ផ្ងារ​ និយាយ​ពី​បច្ចេកវិទ្យា​ដល់ថ្នាក់ Apple សុំ​ខ្មាស

  • 2018-02-12 02:50:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 133

ចន្លោះមិនឃើញ

តម្លៃ​ជាង​ ២៣៨ ដុល្លារ ទូរសព្ទ​ថ្មី​​មួយ​ទៀត​របស់​ក្រុមហ៊ុន​ចិន​​មាន​ឈ្មោះ OWWO X បាន​ប្រកាស​ចេញ​លក់​នា​ពេល​កន្លង​ទៅ។​ ម៉ាក​មួយ​នេះ​ចម្លង​សឹង​ ១០០ ភាគរយតាម iPhone X របស់ Apple មិន​ថា​តែ​រូបរាង​និង​ទម្រង់​កាមេរ៉ា​បញ្ឈរ​ខាង​ក្រោយ។​

OWWO X ​ប្រើ​អេក្រង់ ៥.៧ អ៊ីញ Full HD កម្រិត 1080p គាំទ្រ​ប្រព័ន្ធ​អ៊ីនធឺណិត 4G ដោយ​រត់​លើ Android 7.0 Noutgat មាន​អង្គ​គណនា​ប្រភេទ Deca Core ល្បឿន 2.5GHz ទំហំ 64-bit។ បំពាក់ RAM 3GB និង ROM 32GB ថាមពល​ថ្ម​ធំ 3180mAh និង​កាមេរ៉ា​ក្រោយ 16MP។

យ៉ាងណាមិញ​បើ​ផ្អែក​តាម​ប្រភព​ពី TENNA ក៏​បង្ហាញ​លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន​ផ្សេង​គ្នា​ទៅ​វិញ នៃ​ម៉ូដែល​តែ​មួយ​ខុស​ត្រង់​ការ​ប្រើ​ប្រព័ន្ធ Android 6.0 Marshmallow ដោយ​ប្រើ​កាមេរ៉ា​ក្រោយ 16+21MP និង​កាមេរ៉ា​មុខ​ភ្លោះ 13+8MP ហើយ​ថាមពល​ថ្ម​ត្រឹម 2 500 mAh ប៉ុណ្ណោះ។​

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:


ប្រភព៖ Gizchina   ប្រែ​សម្រួល៖ កៅ រក្សា