បាន៥លានដុល្លារពី FIFA កម្ពុជាដាក់គម្រោងឡើងផ្ដាច់ព្រ័ត្រការប្រកួតធំមួយ
- 2018-02-12 02:00:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បាន៥លានដុល្លារពី FIFA កម្ពុជាដាក់គម្រោងឡើងផ្ដាច់ព្រ័ត្រការប្រកួតធំមួយ
ចន្លោះមិនឃើញ
សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA នឹងផ្ដល់ប្រាក់១,២៥លានដុល្លារឱ្យសហព័ន្ធបាល់ទាត់កម្ពុជា រយៈពេល៤ឆ្នាំ ដើម្បីអភិវឌ្ឍថ្នាលយុវជនទូទាំងប្រទេស ត្រៀមការប្រកួតធំ ស៊ីហ្គេមឆ្នាំ២០២៣។
លោក Gianni Infantino ប្រធាន FIFA បានបញ្ជាក់ចំពោះការផ្ដល់ប្រាក់ខាងលើនេះ ក្រោយពីមើលឃើញការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជាកំពុងឈានទៅមុខលឿន។ មួយវិញទៀត ការដាក់គោលដៅច្បាស់លាស់ក៏ជាចំណុចមួយដែលធ្វើឱ្យសហព័ន្ធបាល់ទាត់អន្តរជាតិហានចំណាយប្រាក់ច្រើនសម្រាប់កម្ពុជានេះផងដែរ។
លោកខៀវ សាម៉េត អនុប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហើបដែរថា ក្រោយពីទទួលបានប្រាក់ពី FIFA នេះ កម្ពុជាបានដាក់គម្រោងរួចជាស្រេចនៅព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដោយធ្វើយ៉ាងណា ត្រូវតែឡើងឱ្យដល់វគ្គផ្ដាច់ព្រ័ត្រក្នុងពានរង្វាន់មួយនេះ។ តែទោះជាយ៉ាងនេះក្ដី អនុប្រធានខាងលើក៏លើកឡើងដែរថាគម្រោងអភិវឌ្ឍបាល់ទាត់ទូទាំងប្រទេសគឺត្រូវការប្រាក់ច្រើន ព្រោះសហព័ន្ធត្រូវធ្វើទីលានថ្មីគ្រប់ខេត្ត និងបណ្ដុះគ្រូបង្វឹកថែមទៀត។
កាលពីថ្ងៃទី៩ខែកុម្ភៈឆ្នាំ២០១៨កន្លងទៅ FIFA បានរៀបចំកិច្ចប្រជុំកំពូល FIFA Executive Football Summit 2018 យ៉ាងរលូនក្នុងប្រទេសកម្ពុជា ក្រោមការចូលរួមពីលោក Gianni Infantino ប្រធាន FIFA និងមន្ត្រីសហព័ន្ធបាល់ទាត់នៃបណ្ដាប្រទេសជាង ២០ផ្សេងទៀត៕