មុន​ជួប​គ្នា Di Maria គំរាម Madrid ថា PSG ឆ្នាំ​នេះ​ខ្លាំង​ជាង​រដូវ​កាល​មុន

  • 2018-02-12 02:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid នឹង​បើក​កីឡដ្ឋាន​ត្រូវ​តទល់​ជាមួយ Paris Saint-Germain  និង​អតីត​កីឡាករ​ខ្លួន Angel Di Maria  នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ Champions League។ មុន​កា​ប្រកួត​មក​ដល់ Maria បាន​គំរាម​ Madrid ថា PSG ឆ្នាំ​នេះ​ខ្លាំង​ជាង​ឆ្នាំ​មុន។

រដូវកាល​ ២០១៦-១៧ PSG ធ្លាប់​ចត់​បាយ​ដោយ​សារ​ក្រុម​អេស្ប៉ាញ Barcelona ម្ដង​ហើយ​នៅ​វគ្គ​​នេះ។ មុន​ប៉ះ​ក្លឹប​ចាស់​នៅ​យប់​ថ្ងៃ​ពុធ​នេះ​ខ្សែ​បម្រើ​សញ្ជាតិ​អាហ្សង់ទីន​បាន​លើកឡើង​ថា៖ "ពួក​យើង​ខ្លាំង​ជាង​ឆ្នាំ​ចាស់។ ពួក​យើង​ត្រូវ​​ប្រើ​​ភាព​វ័យ​ឆ្លាត​បន្ថែម​លើទេពកោសល្យ​ សម្រាប់​ការ​ប្រកួត​បែប​នេះ។ ហើយ​ក៏​ត្រូវ​ការ​សំណាង​ដែរ ដើម្បី​ឈ្នះ​"។

កីឡាករ​វ័យ​២៩​ឆ្នាំ​បាន​បន្ត​ថា៖ "Real Madrid គឺ​ជា​ក្រុម​ដ៏​អស្ចារ្យ​មួយ ហើយ​ពួក​គេ​តែងតែ​បង្ហាញ​ខ្លួន​នៅ  Champions League។ ពេល​ដែល​ភ្លេង​  Champions League បន្លឺ​ឡើង កីឡាករ​ទាំង​អស់​​ប្រែប្រួល និង​បង្ហាញ​សមត្ថភាព​​ដ៏​ពិសេស។ វា​ជា​ការ​ប្រជែង ខុស​ពី​ការ​ប្រកួត​ក្នុង​លីគ"៕ ​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម