Mourinho ប្រាប់​មូលហេតុ​ប្ដូរ Pogba ចេញ ក្រោយ Newcastle ទាត់​ចូល​បាន​១​នាទី

  • 2018-02-12 03:13:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jose Mourinho ​​បាន​​ដក Paul Pogba ត្រឹម​រយៈពេល​មួយ​នាទី បន្ទាប់​ពី​គូប្រជែង Newcastle ទាត់​បញ្ចូល​ទី ព្រោះ​លោក​ចង់​ឲ្យ​កីឡាករ​បម្រុង​ចូល​ទៅ​ជួយ​សម្រួល​ស្ថាន​ការ​​លេង​ក្នុង​ក្រុម​ឲ្យ​សាមញ្ញ​​បន្តិច។

អ្នក​ចាត់​ការ​ Man Utd បាន​ដាក់  Michael Carrick  ជំនួស​កីឡាករ​តម្លៃ​៨៩​លាន​ផោន​នៅ​នាទី​៦៦ និង​បាន​បញ្ជាក់​ថា វា​គឺ​ការ​សម្រេច​បែប​​​​យុទ្ធសាស្ត្រ​មួយ​។ "គ្មាន​បញ្ហា​អ្វី​ទេ​ជាមួយ Pogba។ ដាក់ Carrick ខ្ញុំ​ចង់​បាន​វិធីសាស្ត្រ​ល្អ​មួយ​ ដើម្បី​ជួយ​ការ​បង្រួម​​ការ​លេង​ក្នុង​ក្រុម។​ ព្រោះ​គេ​​​នឹង​អាច​ធ្វើ​ឲ្យ​ការ​លេង​ក្នុង​ក្រុម​ទៅ​ជា​សាមញ្ញ"។

Pogba បាន​ចាញ់​ប្រៀប​កីឡាករ Florian Lejeune របស់ Newcastle ធ្វើ​ឲ្យ​ខ្សែ​ការពារ​រូប​នេះ​​ឈ្នះ​បាល់​លើ​អាកាស​ តែត​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម Matt Ritchie ទាត់​បញ្ចូល​ទី។ ត្រង់​ចំណុច​នេះ​​លោក Mourinho បាន​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ថា៖ "ខ្ញុំ​ខក​ចិត្ត​​សម្រាប់​ការ​ការពារ​របស់​កូន​ក្រុម។ ពួក​យើង​បរាជ័យ​ក្នុង​ការ​ប្រជែង​បាល់​លើ​អាកាស។ កីឡាករ​ពីរ​អ្នក​របស់​ពួក​យើង​ បាន​ត្រឹម​ឈរ​មើល​​គេ​តែត​បាល់​​​ប៉ុណ្ណោះ"៕

​​​​​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ