កក្រើកប្រទេស! ត្រឹម២ថ្ងៃរថយន្តតទ្រុងរាប់រយគ្រឿង ចាប់កាត់ចោលបែកផ្កាភ្លើងព្រាត

  • 2018-02-12 03:57:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រឹម​រយៈ​ពេល២​ថ្ងៃ​រថយន្ត​តទ្រុងខុស​បច្ចេកទេស​ជិត ៥០០​គ្រឿង ត្រូវ​បាន​ដោះទ្រុង​សណ្ដោង និង​កាត់​ចេញ​ភ្លាម​ៗ​ឲ្យ​ទៅ​សភាព​ដើម​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​វិញ។

រូបភាព៖ ក្រសួងសាធារណការ

តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវការ​របស់​សម្ដេច​នាយករដ្ឋមន្ត្រី​ នៃប្រទេសកម្ពុជាឲ្យ​ដឹង​ថា រថយន្ត​កែច្នៃ​ដាក់​ទ្រុង​សណ្តោង​ធំៗ​ខុស​បច្ចេកទេស ៨១ ​គ្រឿង​ហើយ​ដែល​បាន​កាត់​ទ្រុង​ចេញ​ និង​រថយន្ត ៧៦ ​គ្រឿង​ទៀត​ត្រូវ​បាន​ដោះ​ទ្រុង​សណ្តោង​ចេញ ហើយ​ ៣១០ ​គ្រឿង​ទៀត កំពុង​ត្រៀម​កាត់​ទ្រុង​ចេញ​។

រថយន្ត​ធំៗ​វែងៗ​ទាំង​នោះ​គឺ ភាគ​ច្រើន​បើក​លឿន​នៅ​លើ​ដង​ផ្លូវ​ដែល​ងាយ​នឹង​បង្ក​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ។ មាន​រថយន្ត​សណ្តោង​ធំៗ​វែង​មួយ​ចំនួន​ទៀត ក៏​បាន​លួច​ចូល​មក​ក្នុង​ក្រុង​ទម្លាក់​ឥវ៉ាន់​ចត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ​។

រូបភាព៖ ក្រសួងសាធារណការ

សម្ដេច​ ហ៊ុន សែន បញ្ចេញ​សារ​ធ្ងន់​ៗ​ថា ចំពោះ​រថយន្ត​ត​ទ្រុង និង​កាត់​ត​កែច្នៃ​ទាំង​អស់ បើ​ឃើញ​មាន​បើកបរ​នៅ​ខេត្តណា ឬ​ស្រុក​ណា គឺ​ត្រូវ​ចាប់​ទុក​ទាំងអស់។ ទាំង​រដ្ឋមន្ត្រី ទាំង​ចៅហ្វាយ​ខេត្ត ចៅហ្វាយ​ខណ្ឌ ទាំង​ចៅហ្វាយ​ស្រុក គឺ​ត្រូវ​ទទួល​ខុស​ត្រូវ។ បើ​មិន​ចាត់​វិធានការ​ទេ គឺ​ប្រឈម​នឹង​ការ​ដក​តួនាទី​មុខតំណែង។

ដោយ​ឡែក​ក្រសួង​សាធារណការ ក៏​បាន​បញ្ចេញ​វីដេអូ​សកម្ម​ភាព​កាត់​រថយន្ត​តទ្រុង​ទាំង​នោះ​ភ្លាមៗ នៅ​លើ​បណ្ដាញ​សង្គម និង​ទទួល​បាន​ការ​សាទរ​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ទៀត​ផង៕

ទស្សនាវីដេអូ៖

ចុចអាន៖

អត្ថបទ៖ វឌ្ឍនៈ