ពិសេសអស់ស្ទះ! សួនច្បារមុខព្រះបរមរាជវាំង កែប្រែមុខមាត់ថ្មីបានសម្រេច

  • 2018-02-12 07:28:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួនច្បារ​មុខ​ព្រះ​បរម​រាជវាំង ត្រូវបាន​ជួសជុល​កែ​លំអរ​ឡើងវិញ ដោយ​គាស់​ការ៉ូឡា ដាក់ថ្ម​ក្រានីក និង​ពង្រីក​ផ្លូវ​ដើរ​ក្នុង​សួនច្បារ ពេល​នេះ​បាន​បញ្ចប់​ជា​ស្ថាពរ​ហើយ។ នេះ​បើ​តាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន។

រូបភាពពេលជួសជុល

លោក មាស ម៉េតភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ ធ្លាប់​ប្រាប់​ Sabayថា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​កែ​លំអរ​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង ដើម្បី​ឲ្យមាន​លក្ខណៈ​ស្អាត និង​ស្រស់​បំព្រង​ជាង​មុន។ ក្នុង​នោះអាជ្ញាធរ ​នឹង​ធ្វើការ​កែ​លំអរ​ពង្រីក​ផ្លូវ​ខ្លះ​នៅក្នុង​សួនច្បារ​ ដោយសារតែ​ផ្លូវ​ខ្លះ​មាន​ទំហំ​១​តូច ឲ្យបាន​ធំ​ជាង​មុន ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើសុំ​ទៅខាង​ក្រសួង​ព្រះបរមរាជវាំង​ហើយ៕

សូមទស្សនាទិដ្ឋភាពក្រោយជួសជុលរួច៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ មន្ទីរសាធារណការ