តោះ!​ មើល​សកម្មភាព​សប្បាយ​ៗ​ Run For Love​ នៅ​កោះ​ពេជ្រ​កាល​ពី​ថ្ងៃ​អាទិត្យ​

  • 2018-02-13 03:25:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រត់​ដើម្បី​ក្ដី​ស្រឡាញ់​លើក​ទី៥​ ឬ​ហៅថា​ Run For Love​ ម្សិលមិញ​នេះ​ធ្វើ​ឡើង​កោះ​ពេជ្រ​ ប្រព្រឹត្តិ​ទៅយ៉ាង​អ៊ូអរ ​ពោរពេញ​ដោយ​ក្ដី​សប្បាយ​រីករាយ​តែ​ម្ដង​ ដែល​មាន​អ្នក​ចូលរួម​ប្រហែល​ជាង​ ២០០០នាក់​ផង​ដែរ។​

លោក​ជំទាវ​ ម៉ក់​ វណ្ណស៊ីថា​ ប្រធាន​គណៈកម្មការ​ស្រ្តី​ និង​កីឡា​ អម​គណៈ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ នេះ​ជា​លើក​ទី៥​ហើយ​ ដែល​កម្មវិធី​បាន​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​ក្ដី​ស្រឡាញ់​ចំពោះ​គ្រួសារ​ ក្ដី​ស្រឡាញ់​របស់​ឪពុក​ម្ដាយ​ចំពោះ​កូន​ៗ​ ជា​វប្បធម៌​របស់​ខ្មែរ​ដែល​មាន​យូរលុង​មក​ហើយ​ ទៅ​ដល់​យុវជន​ ក្មេងៗ​បច្ចុប្បន្ន​ឲ្យ​បាន​ដឹង​បន្ថែម​ទៀត។​ កម្មវិធី​នេះ​ក៏​ជា​ការ​ផ្សព្វផ្សាយ​ដល់​យុវវ័យ​មួយ​ចំនួន​ ដែល​បាន​យល់​ខុស​អត្ថន័យ​ទិវា​នៃ​ក្ដី​ស្រឡាញ់​ និង​ប្រព្រឹត្តិ​ទង្វើ​ខុសឆ្គង​នា​នាក្នុង​ថ្ងៃ​នេះ​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​