អូឡាំពិក​រដូវ​រងា​៖ Nagasu ​កីឡាការិនី​អាមេរិក​ទី​មួយ​ អាចសម្ដែង​ស្គី​​បង្វិល​ខ្លួន​​​៣​ជុំ​

  • 2018-02-12 09:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mirai Nagasu បាន​ក្លាយ​ជា​កីឡាការិនី​អាមេរិក​ទី​មួយ​ដែល​បង្វិល​ខ្លួន​បាន​៣​ជុំ​លើ​វិញ្ញាសា​សម្ដែង​ស្គី​ក្នុង​​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវ​រងា​ នៅ​ទីក្រុង​ Pyeongchang ប្រទេស​កូរ៉េខាងត្បូង។​​

Nagasu

កីឡាការិនី​វ័យ​២៤​ឆ្នាំ​គឺ​ជា​ស្ត្រី​ទី​៣​ដែល​សម្រេច​ការ​បង្វិល​៣​ជុំ​នៅ​អូឡាំពិក​បន្ទាប់​ពី​កីឡាការិនី​ជប៉ុន​២​រូប​គឺ​នាង Midori Ito និង​ Mao Asada​ ធ្លាប់​ធ្វើ​បាន។ Nagasu បាន​ពិន្ទុ​សរុប​ ១៣៧,៥៣​ ជួយ​ក្រុម​ស្គី​អាមេរិក​ឈ្នះ​មេដាយ​សំរឹទ្ធ​ពី​កម្មវិធី​ខាង​លើ។

អ្វី​ជា​ការ​បង្វិល​៣​ជុំ?​ វា​ជា​ការ​សម្ដែង​ដុំ​ពិបាក​បំផុត​លើ​វិញ្ញាសា​សម្ដែង​ស្គី​ដែល​មិន​ងាយ​មាន​អត្តពលិក​ណា​អាច​ធ្វើ​បាន៕

ប្រភព៖ CNN   ប្រែសម្រួល៖ វីរ័ត្ន