តារា​ចម្រៀង​ល្បី​ណា​ខ្លះ​ មាន​បទ​ចម្រៀង​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន?

  • 2018-02-13 04:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជីព​ជា​តារា​ចម្រៀង​ក៏​ពិត​មែន ប៉ុន្តែ​តារា​ល្បី​ទាំង​នេះ​សុទ្ធ​តែ​មាន​ទេពកោសល្យ​អាច​និពន្ធ​បទ​ចម្រៀង​ក្រោម​ឈ្មោះ​របស់​ខ្លួន​ឯង​ផ្ទាល់។

ដូច​ដែល​បាន​ឃើញ​ក្នុង​តារាង​ខាង​ក្រោម​នេះ គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ទេ ដែល​តារា​ចម្រៀង G-Dragon ស្ថិត​នៅ​លើ​លេខ​រៀង​ទី​១​នោះ។

ខាង​ក្រោម​នេះ​ជា​បញ្ជី​ដែល​អ្នក​គាំ​ទ្រ​បាន​ចងក្រង​ឡើង​ពី​តារា​ចម្រៀង​ប្រុស​ដែល​មាន​បទ​ចម្រៀង​ច្រើន​ជាង​គេ​ក្រោម​កម្មសិទ្ធិ​​ជា​ឈ្មោះ​របស់​ខ្លួន​ឯង នេះ​បើ​តាម​សមាគម​កម្មសិទ្ធិ​បទ​ចម្រៀង​របស់​ប្រទេស​កូរ៉េ។

រាប់​ពី​លេខ​រៀង​ទី​១​ គឺ​បាន​ទៅ​លើ​តារា​ចម្រៀង G-Dragon ដែល​លោក​បាន​និពន្ធ​បទ​ចម្រៀង​សរុប​ចំនួន ១៧០​បទ។ បន្ទាប់​មក តារា​ចម្រៀង Junhyung របស់​ក្រុម​ Highlight, តារា​ចម្រៀង Zico របស់​ក្រុម Block B, Bang Yong Guk របស់​ក្រុម B.A.P និង Ravi  របស់​ក្រុម VIXX ពួក​គេ​​មាន​បទ​ចម្រៀង​សរុប​ចំនួន ១០០​បទ​ក្រោម​ឈ្មោះ​របស់​ពួក​គេ​ផ្ទាល់៕

មិន​ត្រឹម​តែ​តារា​ប៉ុន្មាន​ដួង​ខាង​លើ​នោះ​ទេ នៅ​មាន​តារា​ជា​ច្រើន​ទៀត​ដែល​មាន​បទ​ចម្រៀង​ជា​កម្មសិទ្ធិ​របស់​ខ្លួន​នោះ ទស្សនា​តារាង​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

ចុុចអាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី