ដើរ​ផ្សារ​មួយភ្លែត​សោះ​ Fan Bingbing ចាយ​លុយអស់​ក្បែរ ១ម៉ឺន​ដុល្លារ

  • 2018-02-13 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​ផ្កា​រីកគ្រប់​រដូវ​ Fan Bing Bing ថ្មីៗ​នេះ​បាន​ចំណាយ​ពេល​វេលា​អំឡុង​ពេល​វិស្សមកាល​ នៅ​ប្រទេស​ជប៉ុន ហើយ​បាន​ដើរផ្សារ​ទំនើប​មួយ​កន្លែង​ ដើម្បី​ដើរ​រក​ទិញ​ឥវ៉ាន់។

ចៃដន្យ​នៅ​ពេល​នាង​ដើរ​ផ្សារ​ទំនើប​នោះ​ គាំទ្រ​ម្នាក់​បាន​ចាប់​អារម្មណ៍​ឃើញ​នាង​ ដើរ​ទិញ​គ្រឿង​សម្អាង​ ហើយ​ដឹង​ទៀត​ថា​ Fan Bingbing ចំណាយ​អស់​ជាង​ ៤ម៉ឺនយ័ន (ប្រហែល​ ៦ ៣១៣ដុល្លារ) លើ​គ្រឿង​សម្អាង​ទាំង​នោះ។

ថ្វី​ត្បិត​នេះ​ជា​ចំនួន​ទឹក​ប្រាក់​ដ៏​ច្រើន​ ប៉ុន្តែ​សម្រាប់​តារា​ល្បី​ដូច​ជា​នាង​ មិន​ខ្លាច​នឹង​ចំណាយ​នោះ​ទេ ពិសេស​លើ​ផលិតផល​ថែ​សម្រស់​ឲ្យ​មាន​ភាព​ស្រស់ស្អាត។ ក្រៅពី​លម្ហែ​អារម្មណ៍​នៅ​ផ្សារ​ទំនើប​ Fan ក៏​បាន​ទៅ​កម្សាន្ត​នៅ​កន្លែង​ផ្សេងៗទៀត​ដែរ៕

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី