Pep ហៅ​ Gundogan ថា​ជា​កីឡាករ "​អស្ចារ្យ" ក្រោយ​ជួយ​ក្រុម​ឈ្នះ FC Basel​

  • 2018-02-14 01:56:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​លើក​តម្កើង​កូន​ក្រុម​របស់​ខ្លួន​ Ilkay Gundogan ថា​ជា​កីឡាករ​អស្ចារ្យ​បន្ទាប់​ពី​រូប​គេ​ជួយ​ក្រុម​យក​ឈ្នះ​ម្ចាស់​ផ្ទះ​ FC Basel ៤-០។

ការ​ប្រកួត​ Champions League វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ ជើង​ទី​មួយ​កាល​ពី​យប់​មិញ​ក្រុម​រហស្សនាម​ថា​មេឃ​ខៀវ​បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ឥត​ខ្ចោះ​ដោយ​ស៊ុត​បញ្ចូល​ទី​គូ​ប្រកួត​រហូត​ ៣​គ្រាប់​នៅ​វគ្គ​ទី​មួយ​ ដោយ​នាទី​១៤ Gündogan ជា​អ្នក​តែត​គ្រាប់​បើក​ឆាក។

ឈាន​ដល់​នាទី​១៨​ Bernardo Silva បាន​ទាត់​បំប្លោង​រំលង​អ្នក​ចាំ​ទី​១គ្រាប់ មុន​ពេល​ដែល​ Agüero ស៊ុត​គ្រាប់​ទី​៣​នៅ​នាទី​២៣​ដាច់​ចង្កេះ​ Vaclik។ ទោះ​នាំ​មុខ​៣​គ្រាប់​ហើយ​ក្ដី​ ក៏​ City ដែល​មាន​ភាគរយ​គ្រប់​គ្រង​បាល់​៧៤% នៅ​មិន​បន្ធូរបន្ថយ​ពោល​គឺ​បាន​បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​ ៥៣​ ដោយ​ Gündogan ដដែល។ ការ​ប្រកួត​ជើង​ទី​ពីរ​នឹង​ធ្វើ​នៅ​ទឹកដី​ Etihad វិញ​ម្ដង​នៅ​ថ្ងៃ​ទី​ ៨​ ខែ​មិនា​ខាង​មុខ៕

អត្ថបទ៖ វីរ៉ុត