ឈួន​ ពន្លឺ​ ​បែក​​ស្នេហ៍​​ពី​ សោភា ទេពី មក​រៀបការ​​​នឹងតារា​ប្រុស​ដូច​គ្នា​?

  • 2018-02-14 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បែក​ស្នេហ៍​ពី​ សោភា ទេពី​ រួច​មក​​ ឈួន ពន្លឺ មិន​ទាន់​មាន​ព័ត៌មាន​ថា​​ទាក់​ទង​ជាមួយ​​នារី​ ណា​ម្នាក់​ឡើយ​ស្រាប់​តែ​ថ្មីៗ​នេះ​លោក​បាន​បញ្ចេញ​រូប​ក្រាប​ផ្ទឹម​ចង​ដៃ​នឹង​ពិធី​ករ​ទូរទស្សន៍​ហង្ស​មាសលោក នាង វ៉ាងសាន់ ធ្វើ​ឲ្យ​ផ្អើល​អស់​​​​មហា​ជន​។​​​

ជុំវិញ​វិញ​រូបថត​​ក្រាប​ផ្ទឹម​​​ជា​លក្ខណៈ​គូ​ស្នេហ៍​ស្រលាញ់​ភេទ​ដូច​គ្នា​​​ត្រូវ​បាន​សាមី​ខ្លួន​ ឈួន ពន្លឺ ឲ្យ​ដឹង​ថា​​ តាម​ពិត​ទៅ​ខ្លួន​ និង វ៉ាងសាន់ បាន​បើក​​ភោជនីយដ្ឋាន​រួម​គ្នា​ ហើយ​បាន​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​ ដើម្បី​ប្រោសព្រំ​​លើក​រាសី​​ឲ្យ​រក​ស៊ី​​ទទួល​ទាន​​មាន​បាន​ ក្នុង​ពេល​នោះ​តា​អាចារ្យ​ក៏​​ឲ្យអ្នក​ទាំង​ពីរ​អង្គុយ​ក្រាប​ផ្ទឹម​ដូច​ចូល​រោង​ការ​​ដើម្បី​ចង​ដៃ​ ទើប​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំ​ដូច្នេះ​។

ឈួន ពន្លឺ​​ បន្ថែម​ថា​ ហេតុផល​ធ្វើ​ឲ្យ​មហា​ជន​ភ្ញាក់​ផ្អើល​ ហើយ​គិត​ថា​ខ្លួន​​រៀប​ការ​ជាមួយ​ភេទ​ដូច​គ្ នា​​ដោយ​សារ​តែ​សម័យ​ឥឡូវ​​​​​អ្នក​ស្រលាញ់​ភេទ​ដូច​​មាន​ការ​កើន​ឡើង​ច្រើន​​ ចំនួន​អ្នក​ចូល​រោង​ការ​​​ជាមួយ​គ្នា​ក៏​មាន​ការ​កើន​ឡើង​។

លោក​ថា​៖​" ភោជនីយដ្ឋាន​ដែល​ខ្ញុំ​ និង បង​ វ៉ាងសាន់​ បើក​ គឺ​ចំណាយ​ដើម​ទុន​អស់​ជាង ៣​ម៉ឺន​ដុល្លារ​អាមេរិក​ ហើយ​ត្រៀម​នឹងដំណើរ​ការ​ក្នុង​ពេល​ឆាប់​នេះ​ហើយ​បង​"៕

ឈួន​ ពន្លឺ​ និង សោភា ទេពី

អត្ថបទ៖ ឆុង ស៊ីណាន