បូជនី កែវ លត់​ជង្គង់​​ សម្រក់​ទឹក​ភ្នែក ខណៈ​​ទម្លាយ​រឿង​វិប្បដិសារី​ក្នុង​ជីវិត​​(វីដេអូ)

  • 2018-02-14 08:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់​នេះ តារា​សម្ដែង​ដែល​ទើប​ប្ដូរ​ឈ្មោះ​ពី លឹម មួយហ្គិច មក​ បូជនី កែវ បាន​សម្ដែង​ការ​ដឹង​គុណ និង​រម្លឹក​​រឿងរ៉ាវ​មួយ​ចំនួន​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​ចំពោះ​ម្ដាយ ហើយ​បន្សល់​ទុក​វិប្បដិសារី​លើ​ខ្លួន​ដល់​សព្វ​ថ្ងៃ។

ស្រី​កែវ​ បាន​ឲ្យ​ដឹង​ថា​នាង​ជា​ក្មេង​ស្រី​​ម្នាក់​កើត​ក្នុង​គ្រួសារ​ធូរធារ​មួយ​ ដែល​​ធ្លាប់​រៀន​នៅ​សាលា​ល្អៗ និង​ទៅ​ណា​មក​ណា​មាន​គេ​ហែហម​ជូន​ទៅ​ជានិច្ច។ លុះ​ចម្រើន​វ័យ​ដល់​ប្រមាណ​១២ឆ្នាំ ​គ្រួសារ​នាង​ក៏​ធ្លាក់​ខ្លួន​​ស្ទើរ​គ្មាន​សល់​អ្វី​ទាំង​អស់។ ពេល​នោះ​តារា​ស្រី​ខាង​លើ​មាន​អារម្មណ៍​​ថា​ខ្មាស​គេ ទទួល​យក​មិន​បាន និង​ខឹង​ឪពុក​ម្ដាយ​ខ្លួន​យ៉ាង​ខ្លាំង​ ថា​ហេតុអ្វី​ទើប​ធ្វើ​ឲ្យ​មាន​រឿង​នេះ​កើត​ឡើង។

គ្រួសារ​កាន់​តែ​ដុនដាប​ទៅ រហូត​ស្ទើរ​គ្មាន​បាយ​ទទួល​ទាន ​ពេល​នោះ​ទើប​ម្ដាយ​ចាប់​អាជីព​លក់​ដូរ​តិច​តួច​​តាម​ចិញ្ចើម​ថ្នល់។ ពេល​បើ​ក​របរ​​ដំបូង នាង​នៅ​តែ​មាន​អារម្មណ៍​ខ្មាស​គេ​ទៀត តែ​ក្រោយ​មក​នាង​បាន​ឃើញ​ពី​ភាព​លំបាក​របស់​ម្ដាយ ដែល​តស៊ូ​កាត់​កេរ្តិ៍​កាត់​ខ្មាស ហត់​លំបាក​តែ​ម្នាក់​ឯង​គ្មាន​សាច់​ញាតិណា​មក​ជួយ​ ទើប​នាង​ដឹង​ខ្លួន​ថា ខ្លួន​ជា​មនុស្ស​គ្មាន​បាន​ការ​ម្នាក់។ ជា​កូន​ស្រី​​ច្បង​ក្នុង​គ្រួសារ​ តែ​មិន​អាច​សម្រាល​បន្ទុក​ឪពុក​ម្ដាយ​ហើយ ថែម​ទាំង​​ខឹង​ និង​គំរោះគំរើយ​ដាក់​លោក​ទាំង​២​ទៀត។

“​នៅ​ពេល​ដែល​ខ្ញុំ​គិត​សារ​ឡើង​វិញ​មក​ ទើប​ខ្ញុំ​ដឹង​ថា​ខ្លួន​ឯង​ម៉េច​អត់​បាន​ការ​ម៉េះ? គាត់​ខំ​កាត់​កេរ្តិ៍​ខ្មាស​មក​លក់​បបរ​តាម​ចិញ្ចើម​ផ្លូវ ដើម្បី​ឲ្យ​ខ្ញុំ​រៀន​សាលា​ល្អ​ តែ​ខ្ញុំ​គិត​ខុស​ដែល​មើល​ងាយ​របរ​ហ្នឹង។ តាម​ពិត​មុខ​របរ​ហ្នឹង​ហើយ​ ដែល​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អ្វីៗ​ដូច​សព្វ​ថ្ងៃ ខ្ញុំ​មាន​​ផ្ទះ​ មាន​ឡាន​ជិះ​ក៏​ដោយ​សារ​តែ​របរ​ហ្នឹង​ដែរ"។

ឆ្លៀត​​ឱកាស​​បុណ្យ​នៃ​ក្ដី​ស្រលាញ់​នេះ បូជនី កែវ បាន​ធ្វើ​ខមាទោស​​ ដោយ​ផ្ញើ​​ភ្ជាប់​ជា​មួយ​ក្ដី​ស្រលាញ់​ថា៖ "ខ្ញុំ​ចង់​សុំ​ទោស​ដល់​ម៉ាក់ ដែល​កន្លង​មក​គិត​ខុស​លើម៉ាក់ និយាយ​សម្ដី​មិន​ពីរោះ​ទៅ​កាន់​ម៉ាក់ ទោះ​កន្លង​មក​​ខ្ញុំ​​ធ្វើ​​ខុស​ច្រើន​យ៉ាង​ណា​ ក៏​ម៉ាក់​នៅ​តែ​ល្អ លើក​លែង​ប្រណី​ដល់​កូន​ជា​និច្ច"៕

ទស្សនា​វីដេអូ​បន្ថែម៖​​

អត្ថបទ៖ សុខណា