Ronaldo ​រក​បាន​២​គ្រាប់ ជួយ​ក្រុម Real Madrid ​ឈ្នះ PSG

  • 2018-02-15 00:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ដោយ​បាន​ជួយ​ក្រុម Real Madrid ​ឈ្នះ​ក្រុម PSG ​ក្នុង​លទ្ធផល ៣-១ ​នៃ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ពាន​រង្វាន់ UEFA Champions League ។

ក្រុម PSG ​លេង​បាន​ល្អ​ដែរ​នៅ​វគ្គ​ដំបូង ដោយ​អាច​រក​គ្រាប់​បាល់​បាន​១​គ្រាប់​មុន ដោយ​កីឡាករ Adrien Rabiot ​នៅ​នាទី​៣៣​នៃ វគ្គ​ទី​១។ ការ​នាំ​មុខ​នេះ​បាន​ត្រឹម​តែ​១០​នាទី​ប៉ុណ្ណោះ ពោល​គឺ​នាទី​៤៥ ​Ronaldo ​ទទួល​បាន​បាល់​ប៉េណាល់ទី ​១​គ្រាប់​វិញ ​តាម​ស្មើ​១-១។

ចូល​ដល់​វគ្គ​ទី​២​នេះ ​ក្រុម​ទាំង​ពីរ​មាន​ឱកាស​រៀង​ខ្លួន​ប៉ុន្តែ​មិន​ទាន់​អាច​រក​គ្រាប់​បាល់​បាន​ទេ ដោយ​ត្រូវ​រង់​ចាំ​ដល់​នាទី​៨៣ ​ទើប​កំពូល​កីឡាករ Ronaldo ​អាច​ថែម​គ្រាប់​ទី​២​ឱ្យ Real ​បាន។ នៅ​ជិត​ចប់​ការ​ប្រកួត​ទៅ​ហើយ ​Marcelo ​ដែល​ជា​ខ្សែ​ការពារ​ពូកែ​ឡើង​ស៊ី ​អាច​ថែម​បាន​គ្រាប់​ទី​៣ ​ក្រោយ​ពី​ទទួល​បាន​បាល់​ពី​ Asensio ។ ចប់​ការ​ប្រកួត​ក្រុម​ម្ចាស់​ផ្ទះ Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម PSG ​ក្នុង​លទ្ធផល ៣-១៕

អត្ថបទ៖ មុន្នីរម្យ