​Samsung ​បង្ហាញ​មុខងារ​ដែល​ Galaxy S9 ​ចម្លង​ពី​ iPhone X

  • 2018-02-16 04:38:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​នៅ​ថ្ងៃ​ទី​ ២៥ ខែ​កុម្ភៈ​ខាង​មុខ​ Samsung នឹង​ប្រកាស​ចេញ​ Galaxy S9/S9+ ជា​ផ្លូវ​ការ។ ទន្ទឹម​នឹង​នេះ​ក្រុមហ៊ុន​បាន​បញ្ចេញ​វីដេអូ​ស្ប៉ត​ចំនួន​ ៣ ដែល​មាន​បង្ហាញ​តម្រុយ​ខ្លះៗ​អំពី​ស្មាតហ្វូន​ត្រកូល​ S ជំនាន់​ថ្មី។

វីដេអូ​ស្ប៉ត​ទាំង​ ៣ ​មាន​វីដេអូ​មួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ ដោយ​សារ​មាន​បង្ហាញ​ខ្លះៗ​អំពី​មុខងារ​​ថ្មី​លើ​ Galaxy S9/S9+ ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ iPhone X ដែរ។ មុខងារ​ដែល​បង្ហាញ​នោះ​គឺ​ការ​បង្កើត​នូវ​រូប​ Emoji ​មាន​កាយ​វិការ​ ដោយ​ផ្អែក​តាម​ផ្ទៃ​មុខ​របស់​មនុស្ស ដែល​ Apple ហៅ​វា​ថា​ Animoji។ ទស្សនា​វីដេអូ​ខាង​ក្រោម​នៅ​វិនាទី​​ទី ៩ ៖

គួរ​ដឹង​សារព័ត៌មាន​កូរ៉េ​ខាង​ត្បូង​ ETNews បាន​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​​ ដោយ​អះអាង​ថា​ Galaxy S9/S9+ នឹង​មាន​​មុខងារ​ Emoji 3D ដែល​មាន​​ល្អ​ប្រសើរ​ជាង​ Animoji របស់​ iPhone X។ មុខងារ​នេះ​ដំណើរ​ការ​​ដោយ​អ្នក​ប្រើ​ប្រាស់​អាច​ជ្រើស​រើស​​រូប​តុក្កតា​បែប​​ 3D ​​ដើម្បី​ឲ្យ​វា​ធ្វើ​កាយ​វិការ​ផ្ទៃ​មុខ​ត្រាប់​តាម​មនុស្ស​ តាម​រយៈ​ Sesnor ចំណាំ​ផ្ទៃ​មុខ​របស់​ Galaxy S9/S9+។

វីដេអូ​ស្ប៉ត​ផ្សេង​ទៀត ៖

រូបភាពបង្ហាញ​ដោយ Evan Blass

Samsung នឹង​បង្ហាញ​ឈ្មោះ​មុខងារ​នេះ​នៅ​ពេល​ប្រកាស​ចេញ​ Galaxy S9/S9+។ ​មក​ទល់​ពេល​​នេះ​ព័ត៌មាន​ជា​ច្រើន​អំពី​ស្មាតហ្វូន​នេះ​ត្រូវ​បាន​លេច​ធ្លាយ​ រួម​ជា​មួយ​រូបភាព​ដែល​បញ្ចេញ​ដោយ​អ្នក​ចែក​រំលែក​ព័ត៌មាន​លេច​ធ្លាយ​ដ៏​ល្បី​ឈ្មោះ​ Evan Blass៕ ​​​

ប្រភព៖ redmondpie | macrumors   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី