អ្នកកាសែត​ល្បីម្នាក់ថា​ Bo Geum និងJoong Ki ជា​ប្រុសស្រឡាញ់​ភេទ​ដូចគ្នា

  • 2018-02-17 08:37:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង២ ​រូប​របស់​កូរ៉េ​ Song Joong Ki និង​ Park Bo Geum គឺ​ជា​តារា​ប្រុស​ដែល​មាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា ប្រៀប​ដូច​បងប្អូន​ ហើយ​អ្នក​គាំទ្រ​សុទ្ធ​តែ​ដឹង​ពី​រឿង​នេះ។

ដោយ​ឡែក​ មាន​រឿង​១​បាន​កើត​ឡើង​ នៅ​ពេល​ដែល​អ្នក​សរសេរ​ព័ត៌មាន​ម្នាក់​របស់​កាសែត​ LA Times មាន​ឈ្មោះ​ថា​ David Wharton សរសេរ​បង្ហោះ​លើ​គណនី​ Twitter ដោយ​ភ្ជាប់​ជាមួយ​ឃ្លា​ថា៖ "ចំណុច​ ៣​យ៉ាង​របស់​ Domino ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​, វាពិត​ជា​ល្អ​មែន​, វា​ថ្លៃ (តម្លៃ​ ២៥​ដុល្លារ​សម្រាប់​ឈុត​ធំ) ហើយប្រអប់​ភីហ្សា​មាន​រូប​គូស្នេហ៍​ប្រុស​ស្រឡាញ់​ភេទ​ដូចគ្នា​ (Gay) សម្រាប់​ទិវា​ Valentine ទៀត”។

ជាក់ស្ដែង អ្វី​ដែល​បុរស​ម្នាក់​នេះ​បាន​លើក​ឡើង​ កើត​ចេញ​ពី​ការ​យល់​ច្រឡំ​ទាំង​ស្រុង ទាំង​មិន​ដឹង​ថា​ ការពិត​ Joong Ki និង​ Bo Geum គឺ​ជា​តារា​តំណាង​ "Domino Pizza” ប្រចាំ​ប្រទេស​កូរ៉េ ហើយ​បែរ​ជា​គិត​ថាជា​ប្រុស​ស្រឡាញ់​ភេទ​ដូច​គ្នា​ទៅ​វិញ។

មិន​យូរ​ប៉ុន្មាន​ ក្រោយ​ដឹង​ព័ត៌មាន​ច្បាស់​ David ក៏​បាន​ចេញ​មុខ​សុំទោស​លើ​គណនី​ Twitter ក្នុង​ការ​ដែល​យល់​ច្រឡំ​នូវ​រូប​តំណាង​នោះ។

ទោះ​ជា​យ៉ាង​ណា​ នេះ​គ្រាន់​តែ​ជា​កំហុស​បន្តិច​បន្តួច​ដែល​កើត​ចេញ​ពី​ការ​យល់​ច្រឡំ តែ​ក៏​ជា​មេរៀន​ដល់​ អ្នក​ដទៃ​ទៀតឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង​ខ្ពស់​មុន សរសេរ​បង្ហោះ​អ្វី​មួយ។ ពិត​ណាស់​ទំនាក់ទំនង​របស់​ Song Joong Ki និង​ Park Bo Geum ពិត​ជា​ល្អ​នឹង​គ្នា​មែន​ ប្រៀប​ដូច​ បងនិង​ប្អូន​ ប៉ុន្តែ​មិន​មែន​ដូច​អ្វី​ដែល​ David យល់​ច្រឡំ​ឡើយ៕

ប្រភព៖ kstarlive   ប្រែ​សម្រួល៖ យី សុធារី